នរណាឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ភ្នំពេញ៖ព្រឹត្តិការណ៍ជើងឯកអ្នកប្រយុទ្ធកំពូលថាមពលChampionសម្រាប់ថ្ងៃទី៨ធ្នូនេះបានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ។
នេះជាវគ្គដ៏សំខាន់មួយដែលពួកគេទាំង៤រូបត្រូវការឈ្នះដើម្បីប្រជែងយកកៅអីវគ្គផ្ដាច់ព្រ័ត្រដែលមាន
រង្វាន់អមចំនួន៤.០០០ដុល្លារ ។នេះជាការប្រកួតក្នុងរូបមន្ដចម្លែកមួយដែលវគ្គេពាក់កណ្ដាលផ្ដាច់ព្រ័ត្រយកលេខ
១ពូលA ជួបលេខ២ពូលAជាមួយគ្នា និងយកលេខ១ពូល B ជួបលេខ២ពូល B ហើយអ្នកឈ្នះនឹងឡើងប្រកួតវគ្គផ្ដាច់ព្រ័ត្រចំពោះអ្នកចាញ់ប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ។
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះអ្នកប្រដាល់ថៃផេត អ៊ូប៊ុន(Phat Oubun)ជួបជាមួយអ្នកប្រដាល់រួមជាតិ
របស់គេគឺឈូក ឆៃ(Chhuok Chhai) ។
ផេត អ៊ូប៊ុនគេបានចំណាត់ថ្នាក់លេខ១ក្នុងពូល B គេមានប្រវត្តិប្រកួតចំនួន៧១ដង ឈ្នះ៥៨ដង ចាញ់
១៣ដង ។កាលប្រកួតក្នុងពូល ៤ប្រកួតរបស់គេឈ្នះបាន២ប្រកួត និង ចាញ់២ប្រកួត ។ចំពឡឈូក ឆៃវិញគេ
បានចំណាត់ថ្នាក់លេខ២ក្នុងពូល B អ្នកប្រដាល់រូបនេះ៤ប្រកួតរបស់គេក៏ឈ្នះ២ប្រកួត និងចាញ២ប្រកួតដែរ ។
រវាងអ្នកប្រដាល់ទាំង២រូបនេះមិនដឹងថានរណាឈ្នះនរណាចាញ់នោះទេ ។
ប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែរអ្នកប្រដាល់កម្ពុជាវង្ស វិឆ័យក្លិបទ័ពឆ័ត្រយោង៩១១ដែល
បានលេខ១ពូល A ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់រួមជាតិនី សុភីក្លិបសាលវ័ន្ដកីឡាដែលបានលេខ២ពូល A
ដែរនោះ ។
វិឆ័យដែលមានប្រវត្តិប្រកួតចំនួន៦០ដង ឈ្នះ៥៤ដង ចាញ់៦ដងនោះកាលប្រកួតវិលជុំក្នុងពូល៤ប្រកួត
របស់គេឈ្នះទាំង៤ប្រកួត ។ចំពោះនី សុភីដែលមានប្រវត្តិប្រកួតចំនួន១៧២ដង ឈ្នះ១៣១ដង ចាញ់២៩ដង និងស្មើពិន្ទុ១២ដងនោះកាលប្រកួតវិលជុំក្នុងពូល៤ប្រកួតរបស់គេឈ្នះបាន៣ប្រកួតនិងចាញ់៣ប្រកួត ។
រវាងអ្នកប្រដាល់ទាំង២រូបនេះទោះបីការវ៉ៃចេញរបស់សុភីច្បាស់ជាងក៏ពិតមែនតែវិឆ័យមួយរយៈនេះការ
បរាជ័យហាក់នៅឆ្ងាយពីខ្លួនគេណាស់ ។នរណាឈ្នះនរណាចាញ់ពិតជាពុំអាចទាយបានមុនឡើយ ។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅខ្សែក្រវាត់នោះឡុក ប៊ុនសំណាងសមាគមប្រដាល់ក្រសួងការពារ
ជាតិប្រកួតជាមួយអេលីត ផានិតក្លិបប៉ែនកាក់គុនខ្មែរក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។ពុទ្ធ ភារិន្ទក្លិបពុទ្ធសេរីវង្ស
ប្រកួតជាមួយនឹម ននក្លិបទ័ពឆ័ត្រយោង៩១១ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
ស៊ូ សុខក្លិបយុវវាលស្បូវត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់សុង ប៊ុនរ៉ុងក្លិបឃ្លាំងមឿងកីឡាគឺ
ពួកកេប្រកួតគ្នាសក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ៕