ស្លាប់៣នាក់ដោយជួបគ្រោះថ្នាក់ចរាចរណ៍ នៅកៀនស្វាយ
កណ្ដាល៖បុរស់៣នាក់បានស្លាប់ ដោយជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៤៥និង៤៦នៅចំណុចភូមិសំរោងក្អែរឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្ដាល កាលពីម៉ោងជិត៩យប់នាថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩នេះ។នេះបើយោងតាមការបញ្ជាក់ពីសំណាក់ លោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាងនៅព្រឹកថ្ងៃទី៧ខែធ្នូនេះ។
លោកអធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងទៀតថាជនរងគ្រោះដល់ជីវិត៣នាក់នោះរួមមានទី១ង៉ គក ភេទប្រុសអាយុ២៣ឆ្នាំនៅភូមិកោះស្លា ឃុំត្រពាំងឃ្លាំងស្រុកឈូកខេត្តកំពត ។
ទី២ឈ្មោះផាន ចែម ភេទប្រុសអាយុ៣៣ឆ្នាំនៅភូមិព្រគុយ ឃុំត្រពាំងស្រែស្រុកមេសាងខេត្តព្រៃវែងនិងទី៣ឈ្មោះសំ មករាភេទប្រុសអាយុ៣០ឆ្នំាភូមិពន្លិចឃុំពាមមានជ័យស្រុកពាមរក៍ខេត្តព្រៃវែង។
ចំណែកតៃកុងឡានមិនស្គាល់ឈ្មោះដោយរត់គេចបាត់។
លោកអធិការប៉ូលិសស្រុកកៀនស្វាយ បានអោយដឹងទៀតថានៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ នោះដោយមាន រថយន្តមួយគ្រឿងម៉ាកHYUDAI ពណ៌ខៀវ ប្រភេទប្រភេទដឹកអ្នកដំណើរធុនធំ ពាក់ផ្លាកលេខភ្នំពេញ 3C-8879 របស់ក្រុមហ៊ុនវ៉ាងរ៉ិច ដែលបើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បានបើកបរមានទិសពីរអ្នកលឿងដោយទិសដៅទៅភ្នំពេញ តាមផ្លូវជាតិលេខ១ ។ពេលបើកមកដល់កន្លែងកើតហេតុខាងលើបាន ជ្រុលចង្កូតបុកជាមួយម៉ូតូម៉ាក HONDA DREAM 125 ពណ៍ខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខ ភ្នំពេញ 1FZ-2335 បើកបរដោយឈ្មោះ ង៉ោ គក ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិ កោះស្លា ឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តតាកែវ មានអ្នករួមដំណើរចំនួន០២នាក់ ឈ្មោះផាន ចែម ភេទប្រុសអាយុ៣៣ឆ្នាំ មានត
ទីលំនៅភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង និងឈ្មោះសំ មករា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនោភូមិបន្លេច ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលបើកមានទិសដៅផ្ទុយគ្នា បណ្ដាលអោយស្លាប់អ្នកជិះម៉ូតូទាំង០៣នាក់ នៅកន្លែងកើតហេតុតែម្ដងហើយបានប្រគល់អោយគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះម៉ូតូខូចធ្ងន់ ចំនួន០១គ្រឿង និងរថយន្តខូចធ្នន់ ០១គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកកៀនស្វាយស្រាវជ្រាវតាមនិតិវិធី។
សន្និដ្ឋានករណីនេះបណ្តាលមកពីអ្នកបើកបរម៉តូ ធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បើករំលោភទៅលើចំណែកផ្លូវនៃយានយន្តដែល បើកមកពីទិសដៅផ្ទុយ។
រថយន្ត ធ្វេសប្រហែស បើកបរមានល្បឿនលឿន៕