ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ចោរឆក់ 2 នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់

67

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បានចាប់ខ្លួន ជនសង្ស័យពីរនាក់ ក្នុងករណីលួចមានស្ថានទម្ងន់ទោស ឆក់ទ្រព្យសម្បត្តិតាមផ្លូវសារធារណៈ នៅថ្ងៃទី ០៦ ធ្នូ ២០១៩ លពីវេលាម៉ោង៣និង៣០នាទី នៅតាមផ្លូវបេតុង ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។ ចំណែកបក្ខពួកម្នាក់ទៀត ដែលគេចខ្លួន ត្រូវសមត្ថកិច្ចស្រាវជ្រាវស្វែងរកចាប់ខ្លួន។

មានករណី លួចមានស្ថានទម្ងន់ទោស
(ឆក់ទ្រព្យសម្បត្តិតាមផ្លូវសារធារណៈ) កើតឡើងចំនួន១ លើក បង្ករឡើងដោយជនសង្ស័យចំនួន៣នាក់ ស៊ីវិល មធ្យោបាយម៉ូតូ៣គ្រឿង ១ម៉ាកហុងដាឌ្រីមសង់ស៊េរី២០២០ ពណ៍ខ្មៅគ្មានស្លាកលេខ .២ ម៉ូតូម៉ាកហុងដាស្កុបពី ស៊េរី២០២០ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1HW-9355 ។
ទី៣ ហុងដារឌ្រីមសង់០១៨ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ .2483(គេចខ្លួន)។

នគរបាលខណ្ឌពោធិសែនជ័យ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ៖ ទី១ ឈ្មោះ ជា រ៉ាវីត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិត មានទីលំនៅ ភូមិច្រេស សង្កាត់គោកឃ្លាង
ខណ្ឌសែនសុខ (ឃាត់ខ្លួន) ទី២ ឈ្មោះ លី ឧត្តម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិត មានទីលំនៅ
ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (ឃាត់ខ្លួន) ទី៣មានឈ្មោះ ទី ភេទប្រុសអាយុប្រហែល១៧ឆ្នាំ មុខរបរជាងជួសជុលរថយន្តស្នាក់នៅមិនពិតប្រាកដ (គេចខ្លួន)។

ជនរងគ្រោះមាន ចំនួន២នាក់ ទី១ (ឆក់មិនបាន សម្រេចមិនឃើញមកដាក់ពាក្យបណ្តឹង )។ ទី២ ឈ្មោះ ទិត្យ សារ៉ាន់ ភេទប្រុសអាយុ ៤០ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។
ទី៣ ឈ្មោះ ទឹម សុខឡា ភេទប្រុសអាយុ៣៩ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ទី៤ឈ្មោះ ជ័រ សុភាព ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ ដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ទី៥ឈ្មោះ វី លីណា ភេទស្រីអាយុ៣១ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅ ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។

វត្ថុតាងដកហូត៖ ១ ម៉ាកហុងដាឌ្រីមសង់ស៊េរី២០២០ ពណ៌ខ្មៅគ្មានផ្លាកលេខ .២ ម៉ូតូម៉ាកហុងដាស្កុបពី ស៊េរី២០២០ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HW-9355 ។
ទូរស័ព្ទដៃម៉ាក IPhone 7Plus ពណ៌ខ្មៅ។
លោហៈធាតុពណ៌លឿង (ខ្សែកមួយខ្សែ បន្តោងសឹង្ហ ខ្សែដៃ១ខ្សែ)។ លោហៈធាតុ(ចិញ្ចៀន១វង់)។

សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃម៉ាក Oppo F11 Pro ពណ៌ស
ទូរស័ព្ទដៃម៉ាក សាំសុង ជេ សេវេន ទូរស័ព្ទដៃម៉ាក Oppo Y85
ប្រាក់ដុល្លារ1450$ និងប្រាក់រៀលមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ បានប្រគល់ឲ្យផ្នែកជំនាញ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង