ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រួមគ្នាលើកស្ទួយការផ្តល់សេវាសាធារណៈល្អ ប្រធានបទទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ ធ្នូ ២០១៩ នៅកម្ពុជា

485

ភ្នំពេ៖ (អ.ប.ព. ០៦-១២-២០១៩) ស្របតាមស្នូលនៃយុទ្ធសាស្ត្រ
ចតុកោណដំណាក់កាលទី៤ ការបង្កើនល្បឿននៃការកែទម្រង់អភិបាលកិច្ច” របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា តាមរយៈការពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានសម្រេចយុទ្ធសាស្ត្រអប់រំបង្ការទប់ស្កាត់អំពើពុករលួយ ដោយកំណត់យក ប្រធានបទអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ ធ្នូ ២០១៩និងដាក់ចេញ យុទ្ធនាការត្រួតពិនិត្យការងារផ្តល់សេវាសាធារណៈពេញ១ឆ្នាំ២០២០ នៅអង្គភាពផ្តល់សេវាថ្នាក់ក្រោមជាតិគោលដៅនិងលើកវិធានការបន្ថែមទៀត។
យុទ្ធនាការនេះ ធ្វើឡើងឆ្លើយតបទាំងស្រុងទៅនឹងគោលបំណងទាំង៥នៃការបង្កើតទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយដែលមានចែងក្នុងអនុក្រឹត្យលេខ ១៥០ អនក្រ.បក ចុះថ្ងៃទី០៦ខែធ្នូ ឆ្នាំ២០១០ ស្តីពីទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ០៩ ធ្នូ រួមមាន៖
· ចូលរួមក្នុងការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ។
លើកកម្ពស់ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាល
កិច្ច និងនីតិរដ្ឋនៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋ ព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិ និងកាត់បន្ថយភាពក្រីក្រ។
បង្កើនការគាំទ្រពីមហាជន និងលើកកម្ពស់ស្មារតីចូលរួម
ប្រយុទ្ធប្រឆាំងអំពើពុករលួយ។
· កសាងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ លើការដឹកនាំរបស់
រាជរដ្ឋាភិបាល។ អប់រំ ផ្សព្វផ្សាយពីផលវិបាកនៃអំពើពុករលួយ។
ការចុះត្រួតពិនិត្យការងារផ្តល់សេវាសាធារណៈ នឹងផ្សារភ្ជាប់និងការពង្រឹងនិងពង្រីកការផ្សព្វផ្សាយជាសាធារណៈនូវព័ត៌មានបច្ចុប្បន្នភាពស្តីពីសេវាសាធារណៈ លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធការប្រឆាំងអំពើពុករលួយ ជំរុញការអនុវត្តយន្តការទទួលព័ត៌មានត្រឡប់និងដោះស្រាយបណ្តឹងតវ៉ារបស់អ្នកប្រើប្រាស់សេវា និងពង្រឹងប្រសិទ្ធភាពអនុវត្តក្រមសីលធម៌ការងាររបស់មន្ត្រីសាធារណៈ សំដៅធានានូវការអនុវត្ត អភិក្រមក្នុងការផ្តល់សេវាសាធារណៈរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “ធ្វើឱ្យបាន ធ្វើឱ្យលឿន និងធ្វើឱ្យមានតម្លាភាព” ។

លោកឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានគូសបញ្ជាក់ពីសារសំខាន់នៃការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃសេវាសាធារណៈ ដើម្បីបង្កើនទំនុកចិត្តប្រជាពលរដ្ឋមកលើរដ្ឋបាលសាធារណៈ ហើយការសម្រេចយុទ្ធសាស្ត្រអប់រំ បង្ការទប់ស្កាត់ ដែលបានដាក់ចេញដោយចាប់ផ្តើមអនុវត្តការត្រួតពិនិត្យចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងសង្កាត់ទាំង៧នៃខណ្ឌមានជ័យ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនៅក្នុងកិច្ចប្រជុំលើកទី៥២ អាណត្តិទី២ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩។
ការផ្សព្វផ្សាយខ្លឹមសារសារប្រឆាំងអំពើពុករលួយ ក៏ត្រូវធ្វើ
ឡើងនៅទូទាំងរាជធានី ខេត្ត ក្រសួង-ស្ថាប័នសាធារណៈ និងវិស័យឯកជន ក្នុងរូបភាពផ្សេងៗ តាមបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយដើម្បីចូលរួមអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ ធ្នូ ២០១៩។
សូមគូសបញ្ជាក់ថា ថ្ងៃ ០៩ ធ្នូ ត្រូវបានកំណត់ជាទិវាអន្តរជាតិ
ប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយសេចក្តីសម្រេចលេខ ៥៨/៤ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០៣ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ហើយកម្ពុជាក៏បានកំណត់យកថ្ងៃ ០៩ ធ្នូ ជាទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយផងដែរ ។ កម្ពុជា ដែលមានអង្គភាពប្រឆាំងអំពើពុករលួយជាស្ថាប័នទទួលបន្ទុករៀបចំចាត់ចែងកិច្ចការនៃទិវានេះ ដោយរួមសហការជាមួយនឹងក្រសួង ស្ថាប័ន អង្គភាពសាធារណៈគ្រប់លំដាប់ថ្នាក់ និងឯកជនតាមកន្លែងនានា តែងរៀបចំប្រារព្ធពិធីអបអរផ្សារភ្ជាប់យុទ្ធនាការផ្សេងៗដើម្បីញ៉ាំងឱ្យពិធីមានលក្ខណៈ
ឱឡារិក ហើយដែលកន្លងមក មានការប្រគុំតន្ត្រីអបអរមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គការជាតិ-អន្តរជាតិ សង្គមស៊ីវិលវិស័យឯកជន សិល្បករល្បីៗ សិស្ស និស្សិត និងមានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ដែលមានអ្នកទស្សនារាប់លាននាក់ និងមានរូបភាពជាការចុះផ្សព្វផ្សាយអំពីទិវានេះ ផ្សារភ្ជាប់នឹងការផ្សព្វផ្សាយអំពីលិខិតបទដ្ឋានគតិយុត្តិនិងបេសសកម្មការងារពាក់ព័ន្ធនឹងការប្រឆាំងអំពើពុករលួយនៅតាមគោលដៅមូលដ្ឋានមួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង