U22 វៀតណាម យកឈ្នះ កម្ពុជា ៤-០
ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ ក្រុមជម្រើសជាតិ U22 កម្ពុជា និងក្រុម U22 វៀតណាមក្នុងលទ្ធផល ៤-០ នៅរាត្រីថ្ងៃទី៧ធ្នូនេះ នៅកីឡដ្ឋាន Rizal Memorial នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ក្រុម U22 វៀតណាម បានស៊ុតចុលបំប៉ោងសំណាញ់ក្រុមកម្ពុជា ៣គ្រាប់ នៅតង់ទី១។ ក្រុម U22 កម្ពុជា បានព្យាយាមវាយបកវិញដែរតែមិនអាចរកគ្រាប់បាល់បានឡើយ។ ចូលដល់តង់ទី២ ក្រុមវៀតណាមបានបន្ថែម ១គ្រាប់ទៀត ដើម្បីទទួលបានកៅអីវគ្គផ្ដាច់ព្រ័ត្រតែម្ដង។
ប៉ុន្ដែទោះអស់ឱកាសឡើងវគ្គផ្ដាច់ព្រ័ត្រក៏ពិតមែន តែក្រុមកម្ពុជា នៅសល់មួយប្រកួតទៀត ដើម្បីដណ្ដើមមេដាយសំរឹទ្ធ ដោយត្រូវជួប U22 មីយ៉ាន់ម៉ានាថ្ងៃទី១០ ខែធ្នូខាងមុខ បន្ទាប់ពីមីយ៉ាន់ម៉ា ចាញ់ក្រុម U22 ឥណ្ឌូណេស៊ី ដោយលទ្ធផល ៤-២ ក្នុងការប្រកួតរយៈពេល ១២០នាទីល្ងាចមិញ ក្រោយប្រកួត ៩០នាទីស្មើគ្នា ២-២។
ជំនួបដណ្ដើមមេដាយមាស គឺក្រុម U22 វៀតណាម ត្រូវជួបអតីតក្រុមម្ចាស់មេដាយមាស ២សម័យ ឥណ្ឌូណេស៊ី នាយប់ថ្ងៃទី១០ ខែធ្នូ។ ក្រុមទាំងពីរនេះ ធ្លាប់បានជួបគ្នាក្នុងពូលម្ដងរួចមកហើយ ដោយវៀតណាម បានយកឈ្នះឥណ្ឌូនេស៊ី ២-១។ រីឯកម្ពុជា និងមីយ៉ាន់ម៉ា ក៏ធ្លាប់ជួបគ្នាពូលម្ដងរួចដែរ ដែលលទ្ធផលកម្ពុជា ចាញ់មីយ៉ាន់ម៉ា ២-១ ៕