បំផ្លាញចោលម៉ូតូកែច្នៃខុសបច្ចេកទេស ដឹកឈើខុសច្បាប់ នៅខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី សម្រេចបំផ្លាញចោលម៉ូតូកែច្នៃខុសបច្ចេកទេសដែលតែងតែប្រព្រឹត្តបទល្មើសព្រៃឈើ។ នេះបើតាមការផ្សព្វផ្សាយរបស់លោកអេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី៨ខែធ្នូឆ្នាំ២០១៩នេះ។
លោកអេង ហ៊ី បានថ្លែងថា សូមកុំនិយាយថា «ដឹកឈើនេះដើម្បីជីវភាពប្រចាំគ្រួសារ» តាមពិតមុខរបរស្របច្បាប់មានច្រើនណាស់ សូមប្តូរផ្នត់គំនិតការរកស៊ីជួញដូរឈើខុសច្បាប់ ទៅជាចូលរួមថែរក្សាព្រៃឈើ និងស្រឡាញ់សត្វព្រៃវិញ៕