ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាន់ដារ៉ា បើកដំណើរការទីតាំងលក់ទាំង៧សាខា របស់ខ្លួនស្របពេលក្នុងរដូវកាលបុណ្យណូអែលឆ្នាំនេះ

795


ភ្នំពេញ៖ ក្រុមហ៊ុនសាន់ដារ៉ា គឺជាក្រុមហ៊ុននាំចូលគ្រឿងអលង្កាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសកម្ពុជាដែលបច្ចុប្បន្នបានដំណើការនិងពង្រីកសាខារហូតដល់ទៅ៧ទីតាំងក្នុងទីក្រុងភ្នំពេញស្របពេលនឹងរដូវកាលបុណ្យណូអែលនេះ។
ត្រឹមតែរយៈពេលមួយឆ្នាំ ក្រោយពីការបើកដំណើការជាផ្លូវការនូវហាងលក់គ្រឿងអលង្កា PANDORA និង ហាងលក់នាឡិកា ដៃ BERING នៅសាខា Aeon Mall សែនសុខរួចមក ក្រុមហ៊ុនសាន់ដារ៉ាក៍បា​នបញ្ចប់ជាស្ថាពរនូវគម្រោងកែលំអរហាងរបស់ខ្លួនដែលមានទីតាំងនៅ Exchange Square ផងដែរ។
ក្រុមហ៊ុនសាន់ដារ៉ាបានចាប់ផ្តើមដំណើការដំបូង ដោយបានបើកហាងលក់គ្រឿងអលង្កាប្រណិតម៉ាក PANDORA តែមួយសាខាប៉ុណ្ណោះនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ។ ដោយទទួលបានការគាំទ្រពីសំណាក់អតិថិជន ក្រុមហ៊ុនក៍បានពង្រីកសាខា៥ទីតាំង​បន្ថែមទៀត ក្នុងនោះរួមមានហាងលក់នាឡិកាដៃ BERING និង ហាងលក់គ្រឿងអលង្កា PANDORA ផ្សារទំនើបអូឡាំព្យា។
យោងទៅតាមប្រសាសន៏របស់ កញ្ញា ប៊ុន កុលសាលីតា ដែលជាប្រធានគ្រប់គ្រងម៉ាក PANDORA និង BERING ថា “ពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលទទួលបានការគាំទ្រកាន់តែច្រើនឡើងពីសំណាក់អតិថិជននូវការបញ្ចេញខូឡិកសិនថ្មីរបស់យើង ហើយពួកយើងបានត្រៀមរួចជាស្រេចក្នុងការផ្តល់នូវអ្វីដែលថ្មីដើម្បីបំពេញតម្រូវការអតិថិជន ជាពិសេសសម្រាប់ឱកាសបុណ្យណូអែលខាងមុខនេះ ដោយយើងបានដឹងច្បាស់ថា អតិថិជនកំពុងតែមានតម្រូវការក្នុងការស្វែង រកកាដូសម្រាប់មនុស្សជាទីស្រលាញ់របស់ពួកគេ”។
ជាការពិតណាស់អតិថិជនយើងទាំងអស់ប្រាកដជាមានភាពរីករាយ ព្រោះថានៅក្នុងឆ្នាំនេះដែរ PANDORA​បានមានការតែទម្រង់ជាមួយការបញ្ចេញនូវខូឡិកសិនថ្មីរបស់ខ្លួនទូទាំងពិភពលោក។ PANDORA គឺជាម៉ាកគ្រឿងអលង្ការប្រណិតលំដាប់ថ្នាក់លេខមួយក្នុងពិភពលោក ដែលបច្ចុប្បន្ន មានវត្តមានជាងមួយរយប្រទេស និង មានទីតាំងលក់រហូតដល់ទៅ ២,៤០០ ហាងនៅជុំវិញពិភពលោក។
លើសពីនេះទៅទៀត នាពេលថ្មីៗនេះក្រុមហ៊ុនសាន់ដារ៉ាបានឈានជើងចូលប្រឡូកក្នុងវិស័យផលិតផលថែរក្សាសម្រស់ដំណើរការផលិតផលថែរក្សាសម្ភស្ស និងកំពុងតែងសម្រិតសម្រាំងយកនូវផលិតផលដែលមានគុណភាព និងតម្លៃសមរម្យ ដើម្បីបំពេញតំម្រូវការទីផ្សារបច្ចុប្បន្នដែលកំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័ស ៕ ដោយ៖

អត្ថបទដែលជាប់ទាក់ទង