ជាងមួយម៉ឺននាក់ចូលរួម រត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរឆ្នាំនេះ
ភ្នំពេញ៖ព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តអន្តរជាតិដែលធ្វើឡើងនាព្រឹកថ្ងៃទី៨ធ្នូមានអ្នកចូលរួមចំនួនជាងមួយម៉ឺននាក់ឯណោះ ។
វិញ្ញាសាដែលដាក់ឲ្យរត់មានចំនួន១២ ។សម្រាប់វិញ្ញាសារត់២១គីឡូម៉ែត្របុរសចំណាត់ថ្នាក់លេខ១
បានទៅកីឡាករមកពីប្រទេសជប៉ុនSaiki Suki Makino ដែលរត់ក្នុងថិរវេលា១ម៉ោង០៧នាទី៣៤វិនាទី ។លេខ២
កីឡាករFabian Downsមកពីប្រទេសឆែកដែលរត់ក្នុងថិរវេលា១ម៉ោង០៩នាទី៣០វិនាទី និង លេខ៣កីឡាករ
Samuel Fletchoមកពីសហរដ្ឋអាមេរិកដែលរត់ក្នុងថិរវេលា១ម៉ោង០៩នាទី៣៤វិនាទី ។
រត់២១គីឡូម៉ែត្រនារីចំណាត់ថ្នាក់លេខ១បានទៅកីឡាការិនីNic Amlosibiមកពីប្រទេសអៀរឡង់ដែលរត់
ក្នុងថិរវេលា១ម៉ោង២៤នាទី៥៥វិនាទី ។លេខ២កីឡាការិនីMarina Malsuwaមកពីប្រទេសជប៉ុនរត់ក្នុងថិរវេលា១
ម៉ោង២៨នាទី២៤វិនាទី និងលេខ៣កីឡាការិនីHoni មកពីប្រទេសជប៉ុនរត់ក្នុងថិរវេលា១ម៉ោង២៩នាទី១៩វិនាទី។
រត់១០គីឡូម៉ែត្របុរសចំណាត់ថ្នាក់លេខ១បានទៅកីឡាករកម្ពុជាវ៉ាន់ ភារ៉ារត់ក្នុងថិរវេលា៣៥នាទី១៥
វិនាទី០៣ ។ចំណាត់ថ្នាក់លេខ២បានទៅកីឡាករជបុនMiazakiរត់ក្នុងថិរវេលា៣៥នាទី៤៦វិនាទី៨០ និងចំណាត់
ថ្នាក់លេខ៣បានទៅកីឡាករកម្ពុជាសុខ ចិន្ដារត់ក្នុងថិរវេលា៣៧នាទី១៩វិនាទី៥០ ។
រត់១០គីឡូម៉ែត្រនារីចំណាត់ថ្នាក់លេខ១កីឡាការិនីអូស្រ្តាលីRosel Bec រត់ក្នុងថិរវេលា៣៨នាទី៣០វិនាទី
១៥ ។លេខ២កីឡាការិនីកម្ពុជាបុទម្ពររត់ក្នុងថិរវេលា៤៦នាទី៤៤វិនាទី៦៩ និងចំណាត់ថ្នាក់លេខ៣កីឡាការិនី
កម្ពុជាតាំង ស្រីភារត់ក្នុងថិរវេលា៤៩នាទី៤៤វិនាទី៦២ ។
រត់៥គីឡូម៉ែត្របុរសចំណាត់ថ្នាក់លេខ១កីឡាករឯម មឿនរត់ក្នុងថិរវេលា១៨នាទី៣៤វិនាទី០៣ ចំណាត់
ថ្នាក់លេខ២កីឡាករសៃម៉ៅរត់ក្នុងថិរវេលា១៩នាទី១៨វិនាទី០៦និងលេខ៣កីឡាករចាន់លាងហាក់រត់ក្នុងថិរវេលា១៩នាទី២៣វិនាទី០៩ ។ពួកគេទាំង៣រូបជាកីឡាករកម្ពុជា។
រត់៥គីឡូម៉ែត្រនារីចំណាត់ថ្នាក់លេខ១កីឡាការិនីកម្ពុជាហម សុភាពរត់ក្នុងថិរវេលា២៥នាទី៣៧វិនាទី
៨៣។ចំណាត់ថ្នាក់លេខ២កីឡាការិនីAmica Golloway រត់ក្នុងថិរវេលា២៥នាទី៥៩វិនាទី៥៧ និងចំណាត់ថ្នាក់លេខ
៣កីឡាការិនីKatherine រត់ក្នុងថិរវេលា២៧នាទី១៨វិនាទី២៣ ។កីឡាការិនីទាំង២រូបនេះមកពីសហរដ្ឋអាមេរិក
ជាមួយគ្នា ។
ក្រៅពីនេះនៅមានវិញ្ញាសាសម្រាប់ជនពិការប្រណាំងរទេះបុរស-នារីចម្ងាយ២១គីឡូម៉ែត្រ ។ពិការជើង
បុរស និងនារីចម្ងាយ១០គីឡូម៉ែត្រ ។រត់១០គីឡូម៉ែត្រពិការដៃបុរស និងនារី ។
លោកថោង ខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីបាញ់កាំភ្លើង
ចេញដំណើរនិងប្រគល់រង្វាន់និងវត្ថុអានុស្សាវរីយ៍ដល់ជ័យលាភីទៀតផង ៕