សមត្ថកិច្ចចាប់ជនល្មើសម្នាក់ លួចគាស់ផ្ទះ យកទូរស័ព្ទដៃ
ស្រុកកៀនស្វាយ ៖ ករណីលួច(គាស់ផ្ទះយកទូរស័ព្ទដៃ) សមត្ថកិច្ចចាប់ជនល្មើសម្នាក់ ដែល
កើតហេតុនៅថ្ងៃសៅរ៍ ១១កើត ខែមិគសិរ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៧ធ្នូ២០១៩វេលាម៉ោង
០៣.០០នាទី ចំណុចកើតហេតុ នៅហាងលក់ទូរស័ព្ទយីហោ លន់ វិរៈ168 ស្ថិតក្នុងភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះ០១នាក់ ឈ្មោះ លន់ វិរៈ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំកើតហេតុ មុខរបរលក់ទូរស័ព្ទ ។ ឯជនសង្ស័យ ០១នាក់ឈ្មោះ វ៉ុន ធី ភេទប្រុសអាយុ៤១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅខណ្ឌសែនសុខ សង្កាត់សែនសុខ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។ វត្ថុតាងចាប់យក៖ ម៉ាស៊ីនបិតពពុះ អេក្រង់ទូរស័ព្ទចំនួន០១ ម៉ាស៊ីនអ៊ុតអេក្រង់ទូរស័ព្ទ ១ ទូរស័ព្ទម៉ាកសាំសុង១គ្រឿង កញ្ចក់អ៊ុត៩ប្រអប់
អេក្រង់ទូរស័ព្ទចំនួន១៩បន្ទះ ទូរស័ព្ទខូច៥គ្រឿង ទូរស័ព្ទដាក់ជួសជុល៨គ្រឿង (ម៉ាកiPhon.7+.០១គ្រឿង, ម៉ាកiPhon6s០១គ្រឿង, ម៉ាកViVox5s.០១គ្រឿង, ម៉ាកoppo.R9s.០១គ្រឿង, ម៉ាកសាំសុង J7.០១គ្រឿង, ម៉ាកសាំសុងJ2.០១គ្រឿង, ម៉ាក oppo A1K.០១គ្រឿង) ម៉ាស៊ីនទូរស័ព្ទកាប់សាច់៧គ្រឿង ថ្មទូរស័ព្ទ៧ដុំ ម៉ូតូ១គ្រឿង ម៉ាកស៊ុយសុយគីស្មាសរីវ៉ូ ពណ៌ខ្មៅ គ្មានផ្លាកលេខ (ជារបស់ជនសង្ស័យ) ស្បែកជើង១គូរ មួកកាតិបពណ៌ខ្មៅចំនួន១ និងដែកកេះហ្គាសពណ៌ខៀវចំនួន១ (ជារបស់ជនសង្ស័យ) ។
នគរបាលបានបញ្ជាក់ពីសភាពរឿងហេតុនេះថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុ ជនសង្ស័យខាងលើ បានលួចចូលក្នុងហាងលក់ទូរស័ព្ទរបស់ជនរងគ្រោះ រួចធ្វើសកម្មភាពគាស់សោរទ្វារនិងសោរទូរ ប្រមូលយកសម្ភារៈវត្ថុតាងខាងលើវេច នឹងកន្សែងពោះគោ ពេលកំពុងធ្វើសកម្មភាពនោះ ជនរងគ្រោះបានភ្ញាក់ពីដំណេក បើកមើលរូបភាពកាមេរ៉ាតាមទូរស័ព្ទឃើញសកម្មភាពរបស់ជនសង្ស័យ ក៏បានទូរស័ព្ទហៅបងប្អូននឹងហៅប្រជាពលរដ្ឋនៅក្បែរៗខាងព័ទ្ធ ដេញចាប់ជនសង្ស័យបានរួចវាយលើជនសង្ស័យ បណ្តាលឲ្យរងរបួសធ្ងន់ដោយសារជនសង្ស័យ
បានតដៃជាមួយជនរងគ្រោះ ។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំង នគរបាលដីឥដ្ឋសហការជាមួយកម្លាំង ជំនាញ ចុះដល់ចំណុចកើតហេតុពិនិត្យរួចបានបញ្ចូនជនសង្ស័យ ទៅព្យាបាលរបួស នៅមន្ទីរ
ពេទ្យបង្អែកស្រុកកៀនស្វាយ វត្ថុតាង ចាប់យក បញ្ជូនមកអធិការដ្ឋានស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី៕