ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អញ្ជើញសហ​មេធា​វី បួនរូប ការពារក្តី ​លោក កឹម សុខា ដើម្បីបំភ្លឺសំណុំរឿងសភាស៊ើបសួ​រ​

57

 

ភ្នំពេញ៖ សាលាឧទ្ធរណ៍-មហាអយ្យការនៅថ្ងៃអា​ទិ​ត្យ ទី៨ ខែធ្នូ ឆាំ២០១៩ លិខិតអញ្ជើញ​ស​ហមេ​ធាវី បួនរូប ការពារក្តី លោក កឹម ​សុខា​ នៅថ្ងៃទី៩ ធ្នូ ២០១៩ វេលា ម៉ោង ២:០០ រសៀល ដើម្បីបំភ្លឺសំណុំរឿងសភាស៊ើបសួរលេ​ខ​ ៣ ៨៧។

សហមេធាវី បួនរូប ការពារក្តី លោកកឹម សុខា គឺ១.មេធាវី ចាន់ ចេន ២.មេធាវី ផាន់ ចន្ទ័ស័ក្តិ ៣.មេធាវី ម៉េង សុភារី និង៤.មេធាវី ផែង ហេង។

លិខិតអញ្ជើញ សំណុំរឿងសភាស៊ើបសួរលេខ ៣ ​៨​៧ចុះថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញមេធាវី ចាន់ ចេន មានការិយាល័យ អគា​រ​លេខ​ ១ ៣ ៨ មហាវិថីព្រះនរោត្តម ស​ង្កា​ត់ទបា​សា​ក់ ខណ្ឌចំការមន រាជធាឌីភ្នំពេញ ជាអ្នកការពារសិទ្ធិឲ្យជនត្រូ​វ​ចោទ​ ​ឈ្មោះ កឹម សុខា ។ ចូលម​ក​សាលាឧ​ទ្ធ​រណ៍ នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ២និង0០ នាទី រសៀល នៅបន្ទប់សវនាការ គឺ ជាកំណត់ ។

​សា​លាឧ​ទ្ធរណ៍នឹ​ងធ្វើកា​រ​ពិភាក្សា​ដេញ​ដោល​លើ​ ៖បណ្តឹងឧទ្ធរណ៍ ចុះថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨ របស់មេធាវី ចាន់ ចេង, មេធាវី ម៉េង សុភារី, មេធាវី ផែង ហេង ទីងមេធាវី ជាន់ ច័ន្ឋស័ក្តិ ជាអ្នកការពារសិទ្ធិឲ្យជនត្រូវចោទ​ឈ្មោះ​ កឹម សុខា ប្តឹងឧទ្ធរណ៍នឹងដីកាបញ្ជូនទៅជំ​នុំ​ជម្រះ​លេខ៦​៩០០ “គ” ដ ដ ចុះថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៩របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជ​ធា​នីភ្នំ​ពេញ ដែលត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការ​ពិ​និ​ត្យពី​ប​ទ: សន្និដ្ឋិភាព​ជា​មួ​យប​រទេស ប្រព្រឹត្ត នៅប្រទេសកម្ពុជា និងទីកន្លែង​ផ្សេងទៀ​ត ​កាលពីអំឡុងឆ្នាំ១៩៩៣ ដល់​ថ្ងៃ​ទី ០៣ ខែកញ្ញា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌដែលមានចែ​ង​ឱ្យ ផ្តន្ទាទោសតាមបញ្ញត្តិមា​ត្រា​ ៤៤៣ នៃក្រមព្រហ្ម​ទ​ណ្ឌ ។

ដោយក្រុមប្រឹក្សាជំនុំជម្រះ​ទី​ III មានសមាសភាពដូចខា​ង​ក្រោ​ម៖ ១- លោក ឃុន លាងម៉េង ប្រធានក្រុមប្រឹក្សា
២- លោក សួស សំអាត​ ​ចៅក្រមប្រឹក្សា ៣ – លោក យូ ប៊ុនណា ចៅក្រមប្រឹក្សា និងក្រឡាបញ្ជីសវនា​កា​រ
​-លោក​ស​ក ​ស័ក្តិស​ម​។

លោកមុត ចន្ថា នាយខុទ្ទកាល័យ លោក​កឹម សុខា បានសរសេរសារលើហ្វេសប៊ុ​ក​ ​នៅថ្ងៃទី៨ធ្នូនេះថា ការពារសិទ្ធិមនុស្ស ផ្តល់​យុ​ត្តិធម៌​ឲ្យគ្នា គឺការពាសន្តិភាព​ពិ​ត​។
លោកប្រធាន កឹម សុខា ក្នុងនាមលោកជា​ស​កម្ម​ជនសិ​ទ្ធិមនុស្សខ្មែរម្នាក់ដ៏ឆ្នើមដែលមាន​កា​រ​កត់ត្រា​ក្នុង​ប្រ​ទេ​ស ក្នុងតំបន់ ហើយនិងជាអន្តរជាតិ បាន​លើ​កឡើ​ងថាៈ “រួមគ្នាការពា​រសិ​ទ្ធិ​ម​នុស្ស ដើម្បីផ្តល់យុត្តិធម៌ដ​ល់​ម​នុស្ស​ដូ​ចគ្នា​ គឺជាការរួមគ្នា​កា​រពា​រស​ន្តិភា​ពពឹត ដែលឋិតថេ​រ​សម្រា​ម់ស​ង្គ​មជាតិ និងពិភព​លោ​ក”។

លោកបន្តថា មិនមែនជាសន្តិភាព​ពិ​ត បើសិនជាមិនមា​ន​យុត្តិ​ធម៌! បើសិនជាពុំមានកា​រ​គោរព​សិ​ទ្ធិ​មនុស្ស គឺពុំមានយុត្តិធម៌​ពិ​ត​។​

ចៅក្រមស៊ើបសួរនៃសាលាដំបូង​រា​ជ​ធានី​ភ្នំ​ពេញ លោក គី ឫទ្ធី នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ បានសម្រេចបញ្ជូនសំណុំ​រឿ​ង​ “សន្ទិ​ដ្ឋិភាព​ជាមួ​យ​ប​រទេ​ស” របស់លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្ស​ស​ង្រ្គោះជាតិ​ ​ទៅជំនុំជម្រះ​ហើ​យ​ បន្ទាប់ពី​បា​នបិទ​ការ​ស៊ើ​ប​សួរ កាលពីពាក់កណ្តា​ល​ខែ​វិច្ឆិ​កា៕

អត្ថបទដែលជាប់ទាក់ទង