វីរៈកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ប្រុងប្រយ័ត្នបង្ការ និងថែរក្សាសុខភាព ពីធាតុអាកាសដែលអាចនៅត្រជាក់
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅ ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០១៩បានចេញស្ដីពី ស្ថានភាពធាតុអាកាស(ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៩)។
តាមរយៈការតាមស្ថានភាពធាតុអាកាសជាប់បន្ត សង្កេតឃើញថា ៖ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ឥទ្ធិពលជ្រលងសម្ពាធខ្ពស់ដែលបានគ្រប់ដណ្តប់លើកម្ពុជានោះ នឹងចុះថមថយដោយរំកិលឡើងលើទៅជាលំដាប់ ។
ស្ថានភាពបែបនេះធ្វើឲ្យ ធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី ១០-១៣ ខែធ្នូ ឆ្នាំ ២០១៩៖
១- ខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមា មានពី ១៧-១៩ °c និងសីតុណ្ហភាពបអតិបរមាមានពី ២៤-២៦ °C ។
២-ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ធំ ពោធិ៍សាត់ ក្រចេះនិងខេត្តកោះកុងសីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C និង
សីតុណ្ហភាពអតិបរមា មានពី ២៥-២៧ °C។
៣-ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំនិងរាជធានីភ្នំពេញ សីតុណ្ហភាពអប្បបរមា មានពី ២០-២៦ •៨ និងសីតុណ្ហភាពអតិបរមា មានពី ២៧-២៨ °C។
៤-ខេត្តតាកែវ កែប កំពត និងខេត្តព្រះសីហនុ សីតុណ្ហភាពអប្បបរមា មានពី២២-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី ១៨-៣០ °C។
ចាប់ពីថ្ងៃទី ១៤-១៦ ខែធ្នូ ឆ្នាំ ២០១៩៖
១- បណ្តាខេត្តនៅជាប់ក្បែរតំបន់ជួរភ្នំដងរែក និងខ្ពង់រាប សីតុណ្ហភាពអប្បបរមាមានពី ៦១-២៣ °C និងសីតុណ្ហភាពអតិបរមា មានពី១៨-៣១ °C។
២-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ៦២-៦៥°C និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣២°c ។
អាស្រ័យស្ថានភាពធាតុអាកាសខាងលើ សូមប្រជាពលរដ្ឋ ជាពិសេសវីរៈកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សូមបន្តបងប្រយ័ត្នបង្ការ និងថែរក្សាសុខភាព
ពីធាតុអាកាសដែលអាចនៅត្រជាក់ ចាប់ពីថ្ងៃទី ១០-១៣ ខែធ្នូ ឆ្នាំ២០១៩៕