អនុញ្ញាតឲ្យរថយន្ដធុនធំ ធ្វើចរាចរលើផ្លូវជាតិលេខ៤ បានឡើងវិញ បន្ទាប់ពីទឹកជំនន់ស្រក
កំពង់ស្ពឺ ៖ បន្ទាប់ពីផ្អាកការធ្វើការចរាចរ ជាបណ្តោះអាសន្នក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយសារបញ្ហាទឹកជំនន់ហូរកាត់ផ្លូវផ្លូវជាតិលេខ៤ អាជ្ញាធរខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ បានអនុញ្ញាតឲ្យរថយន្ដធុនធំ អាចធ្វើចរាចរបានឡើងវិញ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ ។
ការដាក់ឲ្យដំណើរការឡើងវិញនេះ យោងតាមការឯកភាពពីអភិបាល ខេត្តព្រះសីហនុ លោក យន្ត មីន អភិបាលខេត្តកំពង់ស្ពឺ និងលោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន គឺកម្លាំងឯកភាពស្រុកកំពង់សិលា កំពុងសម្រួលចរាចរណ៍ ឲ្យរថយន្ដធុនធំធ្វើដំណើរបានវិញហើយ។ តែការបើកឲ្យរថយន្ដធុនធំ អាចធ្វើដំណើរបាននេះ តម្រូវឲ្យរថយន្ដធុនធំទាំងអស់ ធ្វើដំណើរតែនៅលើទ្រូងផ្លូវតែប៉ុណ្ណោះ ដើម្បីចៀសវៀងខ្លាចមានការខូចខាតផ្លូវ៕