ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាមានឱកាសយកមេដាយតែនៅលើកីឡាពីរទៀតទេគឺកីឡាជឺជិតស៊ូនិងបាល់ទាត់

99
មកដល់ពេលនេះ ក្នុងចំណោមប្រភេទកីឡាទាំង 31 ប្រភេទ ដែលកម្ពុជាបញ្ជូនទៅចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី 30 នៅប្រទេសហ្វីលីពីននោះ កម្ពុជានៅសង្ឃឹមកីឡាពីរប្រភេទទៀតដែលមានឱកាសដណ្ដើមបានមេដាយ គឺកីឡាជិតជីស៊ូនិងកីឡាបាល់ទាត់តែត្រូវដណ្ដើមយកចំណាត់ថ្នាក់លេខ៣មេដាយសំរឹទ្ធ។
លោកវាត់ ចំរើន អគ្គលេខាធិការគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជានិងជានាយបេសកកម្មកីឡាស៊ីហ្គេមលើកទី 30 នៅប្រទេសជប៉ុនបានឲ្យដឹងថា ក្រៅពីកីឡាប្រាំប្រភេទប៉េតង់ តេក្វាន់ដូល្បុកតោ សីដក់និងប្រដាល់ ដែលបានមេដាយមកទល់ពេលនេះសរុបបាន៣៨ មាស៣ ប្រាក់៦ សំរិទ្ធ២៩នោះ នៅមានកីឡា២ ទៀតប៉ុណ្ណោះ ដែលមានឪកាសឈ្នះមេដាយ ។ ក្រៅពីនោះគឺលែងមានឱកាសបានមេដាយហើយ សូម្បីតែការ៉ាតេ ក៏ចាញ់អស់ដែរ ។
ពេលនេះ កីឡាជឺជិតស៊ូ កីឡាការិនីខាន់ ចេសា បានឡើងទៅកាន់វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទម្ងន់​ក្រោម​៤៩គីឡូក្រាមហើយ ក្រោយឈ្នះកីឡាការិនីវៀតណាម Duong Thi Thanh Minh ១០០-០ នៅថ្ងៃទី៩ ខែ​ធ្នូនេះ។
លោកបាត់ ចំរើនឲ្យដឹងទៀតថា ពេលនេះ កីឡាការិនី Juitjutsu ត្រូវប្រកួតផ្តាច់ព្រ័ត្រជាមួយម្ចាស់ផ្ទះ ហ្វីលីពីន វេលាម៉ោង ១៦ៈ៣០ ម៉ោងនៅហ្វីលីពីន ។
កីឡាការិនីខាន់ ចេសា ជាអតីតម្ចាស់មេដាយមាសអាស៊ី ជា​កីឡាការិនី​ដែល​បាន​សាង​ប្រវត្តិសាស្ត្រ​ជូន​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Games បន្ទាប់ពី​រូបគេ​រួមជាមួយ​កីឡាករ​ម៉ូតូ​ទឹក សាលី អ៊ូ​មើ​ត ដណ្តើមបាន​មេដាយមាស​២ និង​សំរឹទ្ធ​១​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​នៅ​ប្រទេស​ឥណ្ឌូណេស៊ី កាលពី​អំឡុង​ខែ សីហា ឆ្នាំ​២០១៨​។
សម្រាប់បាល់ទាត់អាយុក្រោម 22 ឆ្នាំរបស់កម្ពុជា ក៏នឹងមានឪកាសដណ្តើមបានមេដាយសម្រាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងពេលប្រកួតជាមួយនឹងក្រុមអាយុ ក្រោម22 ឆ្នាំមីយ៉ាន់ម៉ា នាថ្ងៃទី១០ធ្នូទោះបីជាមីយ៉ាន់ម៉ា ទើបនឹងឈ្នះកម្ពុជានៅក្នុងវគ្គជម្រុះចែកពូល ២ ទល់នឹង ១ ក៏ដោយ។

អត្ថបទដែលជាប់ទាក់ទង