ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្វែងរកជនសង្ស័យពាក់ព័ន្ធក្នុងបទល្មើសរំលោភសេពសន្ថវៈទៅលើកុមារ

91

ភ្នំពេញ៖ អង្គភាពការពារកុមារ (Child Protection Unit CPU) កាលពីថ្ងៃទី១០ធ្នូ បានចេញសេចក្តីជូនដំណឹងស្វែងរក ជនសង្ស័យពាក់ព័ន្ធក្នុងបទល្មើស រំលោភសេពសន្ថវៈទៅលើកុមារ។

អង្គភាពការពារកុមារ បានបញ្ជាក់ថា បុគ្គលជនជាតិអូស្ត្រាលីម្នាក់ ដែលធ្លាប់មានទីលំនៅ ក្នុងប្រទេសអូស្ត្រាលី ត្រូវបានជាប់ចោទពីបទល្មើសរំលោភសេពសន្ថវៈ ទៅលើកុមារនៅទីក្រុង Sydney ក្នុងអំឡុងពេល ៦ឆ្នាំ ចាប់ផ្តើមពីឆ្នាំ១៩៨៦ ហើយក្នុងពេលបច្ចុប្បន្នកំពុងត្រូវកម្លាំងសមត្ថកិច្ចស្វែងរកនៅក្នុងរដ្ឋ New South Wales ប្រទេសអូស្ត្រាលី និងនគរបាលអន្តរជាតិ។

បុគ្គលឈ្មោះ Simon Gordon Davies, មានអាយុ៦៣ឆ្នាំ, ត្រូវបាននគរបាលរដ្ឋ NSW ចេញដីកាឃាត់ខ្លួន ពាក់ព័ន្ធពីបទល្មើសរំលោភសេពសន្ថវៈចំនួន ១៨លើក ដែលបានប្រព្រឹត្តឡើងនៅក្នុងទីក្រុង Sydney កាលពីឆ្នាំ១៩៨១ ដល់១៩៨៧។

តុលាការបានចេញដីកាឃាត់ខ្លួនបុគ្គលនេះ កាលពីខែកញ្ញា ឆ្នាំ២០១៦។ មកដល់ពេលនេះ កម្លាំងសមត្ថកិច្ចនៅមិនទាន់រកឃើញបុគ្គលម្នាក់នេះនៅឡើយទេ។ យើងជឿថាបុគ្គលនេះ កំពុងមានទីលំនៅក្នុងចក្រភពអង់គ្លេស ឬផ្នែកដទៃក្នុងទ្វីបអឺរ៉ុប។

“នគរបាលរដ្ឋ NSW កំពុងសហការជាមួយនគរបាលសហព័ន្ធអូស្ត្រាលី និងនគរបាលអន្តរជាតិ ដើម្បីស្វែងរកបុគ្គលឈ្មោះ Simon Gordon Davies ហើយចាប់ផ្តើមនីតិវិធីបញ្ជូនបុគ្គលនេះ ត្រឡប់ទៅរដ្ឋ NSW វិញ។” កម្លាំងសមត្ថកិច្ចបានសរសេរកាលពីថ្ងៃចន្ទ។

យោងតាមពាក្យរបស់កាសែត The Daily Telegraph, បុគ្គលឈ្មោះ Simon Gordon Davies មានជំនាញផ្នែក ច្បាប់ឯកជន និងសិទ្ធិមនុស្ស ហើយធ្លាប់បានផ្តល់ការណែនាំដល់រដ្ឋាភិបាល ក្នុងប្រទេសអូស្ត្រាលី, សហរដ្ឋអាមេរិក, និងចក្រភពអង់គ្លេស។

យោងតាមការចោតប្រកាន់ បទល្មើសទាំងនេះបានប្រព្រឹត្តឡើងនៅមជ្ឈមណ្ឌលយុវនីតិសម្បទាសម្រាប់ក្មេងប្រុស នៅដំបន់ Kings Cross។

បុគ្គលឈ្មោះ Simon Gordon Davies ត្រូវបានគេរៀបរាប់ថា មានសម្បុរស, កម្ពស់ប្រហែល ១៧០សង់ទីម៉ែត្រ, កាយសម្បទារឹងមាំ និងមិនមានសក់។

ទីកន្លែងរបស់បុគ្គលឈ្មោះ Simon Gordon Davies គឺមិនទាន់ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញនៅឡើយទេ ដូច្នេះជនណាដែលមានព័ត៌មាន អំពីបុគ្គលនេះ អាចផ្តល់ជាបន្តបន្ទាប់ដល់កម្លាំងសមត្ថកិច្ច ឬCPU៕ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង