ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាស្ត្រាចារ្យអាមេរិក៖ មូស្លីម ២៧លាននាក់ ត្រូវបានសម្លាប់ ដោយសារសង្គ្រាមអាមេរិក ប្រឆាំងភេរវកម្ម

84

 

យោងតាមការចុះផ្សាយរបស់សារព័ត័មានប្រេសធីវី (Press TV ) កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា លោក បណ្ឌិត Kevin Barrett អ្នកសិក្សាជនជាតិអាមេរិកាំង ដែលបានសិក្សាព្រឹត្តិការណ៍ ៩/១១ ចាប់តាំងពីចុងឆ្នាំ ២០០៣ បាននិយាយថា ប្រជាជនមូស្លីមប្រហែល ២០ លាននាក់ ត្រូវបានសម្លាប់ដោយសារសង្គ្រាម របស់សហរដ្ឋអាមេរិក បន្ទាប់ពីមានការវាយប្រហារ នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ ។ នេះបើតាមការផ្សាយរបស់ Cambodian Muslim Media Center-មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា។

លោកបណ្ឌិតkevin សមាជិកស្ថាបនិក នៃក្រុមវិទ្យាសាស្ត្រ សម្រាប់ការស៊ើបអង្កេតថ្ងៃទី ៩/១១ បានធ្វើការកត់សម្គាល់ នៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មានPress TV បន្ទាប់ពីការចេញផ្សាយការសិក្សាមួយ ដែលធ្វើឡើងដោយវិទ្យាស្ថានវ៉ាតសុន នៃកិច្ចការសាធារណៈអន្តរជាតិ របស់សកលវិទ្យាល័យប្រោន សហរដ្ឋអាមេរិក។

សង្គ្រាមប្រឆាំងនឹងភេរវកម្មរបស់អាមេរិក បានបណ្តាលឱ្យមានការស្លាប់ ដោយផ្ទាល់ពីសង្គ្រាមជាង ៨០០.០០០ នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងមជ្ឈឹមបូព៌ា។

ការចំណាយរបស់សហព័ន្ធសហរដ្ឋអាមេរិក សម្រាប់សង្គ្រាមក្រោយ ៩/១១ នៅអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន និងកន្លែងផ្សេងទៀត នៅជុំវិញពិភពលោក មានចំនួន ៦,៥ទ្រីលាន ។ លោកបណ្ឌិតរូបនេះ បានបន្តថា ការពិតយោងទៅតាមវេជ្ជបណ្ឌិតហ្គីដុនប៉ូលា គាត់គឺជាអ្នកជំនាញម្នាក់ ក្នុងចំណោមអ្នកជំនាញពិភពលោក លើកឡើងថា ដោយសារសង្គ្រាមទាំងនេះ មនុស្ស ២៧ លាននាក់ត្រូវបានសម្លាប់ហើយមនុស្ស ៥ លាននាក់ទៀត ដែលនឹងកើតមកមិនបានកើត ដោយសារតែប្រជាជន ដែលនឹងក្លាយជាឪពុកម្តាយរបស់ពួកគេ ត្រូវបានសម្លាប់ មានន័យថា ប្រជាជន ៣២ លាននាក់ បានចាកចេញពីពិភពលោក ដោយសារតែសង្គ្រាមទាំងនេះ” ៕

អត្ថបទដែលជាប់ទាក់ទង