ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងចម្រុះខណ្ឌច្បារអំពៅ ចុះត្រួតពិនិត្យអ្នកបើកបរ រថយន្តដែលប្រើប្រាស់នូវសារធាតុញៀន

75

 

ភ្នំពេញ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទៅលើអ្នកបើកបរស្វែងរកសារធាតុវានេះដឹកនាំដោយលោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី១១ខែធ្នូឆ្នាំ២០១៩ នៅមុខវត្តចំប៉ា កំណត់ផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

បើតាមសម្ដីលោកអភិបាលរងខណ្ឌច្បារអំពៅបានប្រាប់ឲ្យដឹងថា ដោយសារតែមានករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យបាត់បង់មនុស្សជាច្រើននាក់ ហើយនៅក្នុងនោះយើងកម្លាំងសមត្ថកិច្ចឃាត់ខ្លួនអ្នកបើករថយន្តយកទៅពិនិត្យ ឃើញថាអ្នកបើកយន្តភាគច្រើនគឺសុទ្ធតែមានសារធាតុញៀន ដូច្នេះលោកបានដឹកនាំកម្លាំងចម្រុះដើម្បីត្រួតពិនិត្យនិងស្វែងរកសារធាតុញៀនដើម្បីកាត់បន្ថយភាពគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ។

លោកបានបន្តទៀតថាមិនត្រឹមតែត្រួតពិនិត្យនូវសារធាតុញៀននោះទេ លោកបានឲ្យអ្នកបើកបររថយន្តធំដែលមានបិតស្គុតពណ៌ខ្មៅនៅលើកញ្ចក់ឬក៏បានវាងនននៅមុខកញ្ចក់លោកនឹងឲ្យបកចេញនឹងវាំងននចេញដើម្បីស្រួលងាយមើលទៅខាងមុខ បើសិនជាទុករបស់ទាំងនោះគឺបានមើលមិនឃើញទេ។

លោក ឡូ ភារម្យ អធិការរង ខណ្ឌច្បារអំពៅទទួលផែនគ្រឿងញៀន ប្រាប់អ្នកយកព័ត៍មានថាក្នុងការត្រួតពិនិត្យឆែកបើអ្នកបើកបររថយន្តស្វែងរកនីវសារធាតុញៀន កម្លាំងសមត្ថកិច្ចឲ្យឃើញថា ឃាត់រថយន្តចំនួន៥៧គ្រឿងនឹងរកឃើញអ្នកបើកបររថយន្តដែលមានសារធាតុមានជាប់ក្នុងខ្លួន៤នាក់ដូចជា ១~ឈ្មោះ ឆឺន រ៉ៃយ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភីមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
២ឈ្មោះ គង់ ស្រាង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិត្រែងត្រយឹង ខេត្តកំពុងស្ពឺ ។ ៣ឈ្មោះ ថា ឡាយស្រេង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរបើកបរ នៅឃ្លាំង ម្តុំវត្តអង្គតាមិញ ។ ៤~ឈ្មោះ បួន មករា ភេទប្រុស អាយិ ៣៦ឆ្នាំ មុខរបរបើកបរ នៅបឹងជើងឯក និងឃាត់ខ្លួនយកមកសួរនាំនៅអធិការដ្ឋានខណ្ឌច្បារអំពៅ និងបញ្ជូនទៅមណ្ឌលកែប្រែដើម្បីបន្សាបគ្រឿងញៀន ចំណែករថយន្តត្រូវប្រគល់ឲ្យថៅកែក្រុមហ៊ុនវិញ។

អត្ថបទដែលជាប់ទាក់ទង