ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលអន្ដោ​ប្រ​វេស​ន៍​ម្នាក់ ប្រចាំច្រកទ្វារអន្ដរ​ជា​តិដូងស្រវឹងស្រាដកកាំភ្លើងបា​ញ់​​បោះ​សេ​​រី​

69

បាត់ដំបង ៖ នគរបាលអន្ដោ​ប្រ​វេស​ន៍​ម្នាក់ ប្រចាំច្រកទ្វារអន្ដរ​ជា​តិដូង ខេត្តបាត់ដំបង ស្រវឹងស្រាជោកជាំធ្លា​ក់​ភ្នែ​ក ដកកាំភ្លើងបាញ់បោះសេរី​ចំ​នួ​ន ១៤គ្រាប់ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១​០​និង៣០នា​ទីយ​ប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ នៅចំណុចភូ​មិ​ដូង​ ឃុំបឹងរាំង ស្រុកកំរៀង។

មន្ដ្រីនគ​របាល​ខេត្តបា​ត់ដំបង បានឲ្យដឹងថា មន្ដ្រីនគរបាលនេះ ​ឈ្មោះ​ នៅ លីដា អាយុ៣២ឆ្នាំ មានតួនាទីជា នាយផ្នែកនៃច្រ​កទ្វា​រអ​ន្ដរ​ជាតិដូង ហើយកាំភ្លើងដែលបាញ់បោះសេរីនេះ​ ​ម៉ា​ក Sig Sauer។

មូលហេតុដែលមន្ដ្រីនគរ​បា​​ល​ខា​ងលើ បង្កការបាញ់បោះ​សេ​រី គឺស្ថិតក្នុងស្ថានភាពស្រ​វឹ​ងជោ​កជាំ ​ហើយត្រូ​វបា​នក​ម្លាំង​នគ​រ​បាលស្រុ​កកំ​រៀង ឃាត់ខ្លួនភ្លាមៗ ដើម្បីធ្វើការសួរនាំ និង​ចាត់កា​រប​ន្ដតាម​នីតិ​វិ​ធី៕ ដោយ៖បញ្ញាស័ក្តិ

អត្ថបទដែលជាប់ទាក់ទង