ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឃួងស្រេងនិងលោកស៊ុនចាន់ថុល បាននិងកំពុងធ្វើដំណើរតាមរថភ្លើងដើម្បីពិនិត្យស្ថានភាពជាក់ស្តែងតាមបណ្ដោយផ្លូវរថភ្លើងនេះមុននៃការសាងសង់ផ្លូវអមផ្លូវរថភ្លើងនេះ

454

ភ្នំពេញ៖អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួងស្រេងនិងលោកស៊ុនចាន់ថុលទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនព្រមទាំងមន្ត្រីជំនាញអាជ្ញាធរដែនដីនៅរសៀលថ្ងៃទី១១ធ្នូនេះបាននិងកំពុងធ្វើដំណើរតាមរថភ្លើងដើម្បីពិនិត្យស្ថានភាពជាក់ស្តែងនៅតាមបណ្ដោយផ្លូវរថភ្លើងនេះដោយចាប់ផ្តើមចេញដំណើរពីស្ថានីយរថភ្លើង(មុខរ៉ា)

រហូតដល់ស្ថានីយសំរោងដើម្បីពិនិត្យលទ្ធភាពនៃការសាងសង់ផ្លូវអមផ្លូវរទេះភ្លើងដើម្បីជួយរំដោះការធ្វើសារាចរនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីខណៈផ្លូវហព័ន្ធរុស្ស៊ីពីមួយទៅថ្ងៃទៅមួយថ្ងៃកាន់តែកកស្ទះចរាចរណ៍ធ្ងន់ធ្ងរទៅៗ។

  គួរបញ្ជាក់ផងដែរថាផ្លូវសម្រាប់យានយន្តនៅសងខាងបណ្តោយផ្លូវរថភ្លើងខាងលើនេះត្រូវបានស្ថាបនាឡើងដោយកន្លែងពោលគឺកន្លែងខ្លះត្រូវបានស្ថាបនាជាបណ្តោះអាសន្នរួចដែលមានទទឹង៧ម៉ែត្រទៅ៥ម៉ែត្រហើយក្នុងនោះកន្លែងខ្លះក៏មិនទាន់មានការសាងសង់ផ្លូវដែរដោយនៅជាផ្លូវដីនិងកន្លែងខ្លះប្រជាពលរដ្ឋរស់នៅ៕

 

អត្ថបទដែលជាប់ទាក់ទង