ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការរៀបចំសណ្តាប់ធ្នាប់ បណ្តាញខ្សែកាបអាកាសតាមដងផ្លូវ ចំនួន ១៧
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញ
សេចក្តីជូនដំណឹង ការរៀបចំសណ្តាប់ធ្នាប់បណ្តាញ ខ្សែកាបអាកាសក្នុងរាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយស សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ឱ្យកាន់តែល្អស្រស់បំព្រងសក្តិសមជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការរៀបចំសណ្តាប់ធ្នាប់
បវេញខ្សែកាបអាកាសតាមដងផ្លូវ ចំនួន ១៧ ខ្សែ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងថា សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុន
ឯកជនទាំងអស់ ដែលកំពុងប្រើប្រាស់ បណ្តាញខ្សែកាបអាកាសនៅតាមផ្លូវទាំង ១៧ សូមប្រញាប់រួសរាន់រៀបចំរុះរើចេញ ក្នុងរយៈពេល ១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះទៅ ។
ជាមួយនេះផងដែររដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ អង្គភាពរដ្ឋ បណ្តាក្រុមហ៊ុន
កជន ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ផ្តល់ការអធ្យាស្រ័យ និងចូលរួមសហការអនុវត្តឱ្យបានម៉ឺងម៉ាត់តាមខ្លឹមសារខាងលើនេះ
ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕