ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងនាមជាទីប្រឹក្សា និងអ្នកបម្រើពលរដ្ឋ នឹងបញ្ជូនបញ្ហាទាំងអស់នេះទៅប្រ​មុ​ខរាជរដ្ឋាភិបាល

122

ភ្នំពេញ៖ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានឲ្យដឹងថា នៅទីស្នាក់ការកណ្ដាល​ គណបក្សខ្មែរក្រោក ជារៀងរាល់ថ្ងៃ ពលរដ្ឋ ដែលមានបញ្ហានានា តែងតែមកប្ដឹង ផ្ដល់តម្រុយ លើភាពអសកម្ម និងភាពអយុត្តិធម៌ទាំងឡាយ មកឲ្យយើងខ្ញុំពិនិត្យ ស្រាវជ្រាវដើម្បីពាំនាំបញ្ហារបស់​ពួក​គាត់ទៅតស៊ូមតិ និងបញ្ជូនទៅប្រមុខរាជរដ្ឋា​ភិ​បាល ។ នេះបើតាមការផ្សាយព័ត៌​​មាន​ កាលពីថ្ងៃទី១១ធ្នូ លើបណ្តាញសង្គមរបស់លោក សុខ​សុ​វណ្ណ វឌ្ឍនាសាប៊ុង ហៅវីល្លាម ប្រធានគណបក្សខ្មែរក្រោក ​និ​ងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោប​ល់​។

លោកថ្លែងបន្តថា ជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន គឺ​តែងតែឆ្លៀតឱកាសជួបគាត់ ​ផ្ដល់ប្រឹក្សា​ ​ដើម្បីជាការផ្ដល់ភាពកក់ក្ដៅ ។​

មានបញ្ហាច្រើនក្នុងសង្គម ដែលកើតឡើងដោយ ដៃរបស់ឈ្មួញទុច្ចរិ​ត មន្ត្រីទុច្ចរិត ហើយវាបា​ន បង្កផលប៉ះពាល់ដល់ប្រជាជនយើ​ងរួមទាំងបណ្ដាល ឲ្យធ្លាក់ចុះនូវសុខដុមនីយ​ក​ម្មសង្គម​យ៉ាងខ្លាំង តែខ្ញុំរីករាយនឹងចូលរួម​ ​នៅក្បែប្រជាពលរដ្ឋ ដើម្បី បម្រើពួកគាត់ឲ្យអស់ពីលទ្ធភាពក្នុងបេសកកម្ម​ រួមគ្នាកែទម្រង់សង្គមនេះឲ្យកាន់តែ​មានភាព ប្រសើរឡើង ៕

អត្ថបទដែលជាប់ទាក់ទង