ហាមឃាត់ គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Nana Cosmetic ផលិតផលសម្រស់ កំពុងផ្សព្វផ្សាយ លក់ផលិតផលគ្រឿងសម្អាងគ្មានចុះប្រវេទន៍
រាជធានីភ្នំពេញ ៖ក្រសួងសុខាភិបាល នៅថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩សេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Nana Cosmetic ផលិតផលសម្រស់ កំពុងផ្សព្វផ្សាយ លក់ផលិតផលគ្រឿងសម្អាងគ្មានចុះប្រវេទន៍ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) រៀងរាល់ថ្ងៃមានគណនីឈ្មោះ Nara Cosmetic ផលិតផលសម្រស់ កំពុងផ្សព្វផ្សាយលក់ ផលិតផលគ្រឿងសម្អាងមួយចំនួនដោយគ្មានចុះប្រវេទន៍ គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយ ពីក្រសួងសុខាភិបាលឡើយមានដូចជា៖ ១, WATER LLAMINOLS GOLDEN CLOON
MASK JM Solution Centela Care Cleansing Form 69. JM Soutom H9 HYALURONIC AMPOULE Cleansing FoamDouble Listing Sorum Foundation &. Mamonde Pore Clean Toner b. Mamonde Rose Water Toner .imisfree Joju Cheryblousom Tone-Up Croan d. C.QUEENS 24K Gold foam al. C.QUEEN Green Tea Foam 90. RONAS STEM CELL SOLUTIONនិងផលិតផលគ្រឿងសម្អាងដទៃជាច្រើនទៀត ។
ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ។ ក្រសួងសុខាភិបាល សូមជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលគ្រឿងសម្លឹងទាំងនេះបន្តទៀត។ ក្រសួងសុខាភិបាល តម្រូវឲ្យម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ ត្រូវបញ្ឈប់ការនាំចូល លក់ ចែកចាយ និងផ្សព្វផ្សាយគ្រឿងសម្អាងទាំងអស់នេះ ជាបន្ទាន់ និងប្រមូលផលិតផលខាងលើនេះ មកកម្ទេចចោល ។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Nara Cosmeticផលិតផលសម្រស់ ដែលនាំចូល លក់ ចែកចាយ និងផ្សព្វផ្សាយគ្រឿងសម្អាងខាងលើនេះ ទៅតាមច្បាប់ ស្តីពីការគ្រប់គ្រង ឱសថ និងច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថជាធរមាន។
ក្នុងករណីបងប្អូនបានជួបប្រទះឃើញមាន លក់ និងចែកចាយ នូវផលិតផលគ្រឿងសម្អាងខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារបរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល៕
សូមភ្ជាប់មកជាមួយនូវរូបភាពគណនីហ្វេសប៊ុកឈ្មោះ Nara Cosmetic ផលិតផល និងផលិតគ្រឿងសម្អាងខុសច្បាប់៖