ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មើលទិដ្ឋភាពបើកព្រឹត្តិការណ៍ The 10 th ASEAN School Games

163

​ភ្នំពេញ:ពិធីបើកការប្រកួតកីឡាសិស្សអាស៊ានលើកទី១០(The 10th ASEAN School)បានធ្វើឡើងនៅយប់ថ្ងៃទី២០កក្កដានាពហុកីឡដ្ឋានSha Alam នៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី ។

​លោកព្រំ ប៊ុណ្ណយីជានាយបេសកកម្មរបស់កម្ពុជា សម្រាប់ព្រឹត្តិការន៍នេះ បានជួបប្រជុំជាមួយបន្ដានាយបេសកកម្ នៃបណ្ដាប្រទេសទាំង១០ក្នុងតំបន់អាស៊ាន ដែលចូលរួមក្នុងខណៈដែលគ្រូបង្វឹកនៃប្រភេទកីឡាទាំង៤ របស់កម្ពុជាបានចូលរួមប្រជុំបច្ចេកទេស ទៅតាមប្រភេទកីឡារបស់ខ្លួន ។

​សម្រាប់ព្រឹត្តិការណ៍នេះកម្ពុជាបញ្ជូនកីឡាចំនួន៤ប្រភេទ ទៅចូលរួមគឺអត្តពលកម្ម ហែលទឹក វាយសី និងវាយកូនឃ្លីលើតុ។ប្រភេទកីឡាអត្តពលកម្ មដែលមានកីឡាករ៤រូបកីឡាការិនី៤រូបនោះ គឺលេងវិញ្ញាសារត់បណ្ដាក់បុរស-នារី រត់១០០ និង២០០ម៉ែត្របុរស-នារី ។រត់៤០០ម៉ែត្របុរស រត់១.៥០០ម៉ែត្របុរស-នារី និងរត់៣.០០០ម៉ែត្រ ។

​ប្រភេទកីឡាវាយកូនឃ្លីលើតុដែលមានកីឡាករ៤រូប កីឡាការិនី៣រូបនោះលេងវិញ្ញាសាវាយម្នាក់ទល់ម្នាក់បុរស ២នាក់ទល់២នាក់បុរសវិញ្ញាសាក្រុមបុរស និងនិងប្រកួតចម្រុះ ។ ប្រភេទកីឡាវាយសីមានកីឡាករ៦រូប កីឡាការិនី៤រូបគឺលេងវិញ្ញាសាវាយគូ វិញ្ញាសាវាយទោល និង ប្រកួតជាក្រុម ។ប្រភេទកីឡាហែលទឹកបញ្ជូនកីឡាករ៤រូប និង កីឡាការិនី៤រូប ។

​ប្រទេសដែលចូលរួមប្រកួតមានចំនួន១០ដោយទីម័រខាងកើតអវត្តមាន។ប្រភេទកីឡាដែលដាក់ឲ្យប្រកួតក៏មាន១០ដែរគឺអត្តពលកម្ម ហែលទឹក វាយសី កាយសម្ព័ន្ធ បាល់បោះ Netball Squash វាយកូនឃ្លីលើតុ បាល់ទះនិងសីប៉ាក់តាក្រ ។

​នេះជាលើកទី១០ហើយដែលព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើង ឯ កម្ពុជាទើបតែចូលរួមបាន៣លើកប៉ុណ្ណោះ ។លើកទី១ឆ្នាំ២០០៩ធ្វើនៅស៊ូផាន់បូរី(Suphan Buri)ប្រទេសថៃ លើកទី២ធ្វើនៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី លើកទី៣ធ្វើនៅសឹង្ហបូរី ។ លើកទី៤ធ្វើនៅស៊ូរ៉ាបាយ៉ា(Surabaya)ប្រទេសឥណ្ឌូនេស៊ី លើកទី៥ធ្វើនៅទីក្រុងហាណូយប្រទេសវៀតណាម លើកទី៦ធ្វើនៅម៉ឮារីគូណា(Marikina)ប្រទេសហ្វីលីពីន ។

​លើកទី៧ធ្វើនៅបាន់ដាស៊េរី បេហ្គាវ៉ាន់(Badarseri Begawan)ប្រទេសព្រុយណេ លើកទី៨ធ្វើនៅឈៀងម៉ៃប្រទេសថៃលើកទី៩ ធ្វើនៅសឹង្ហបូរីជាលើកទី២ និងលផើកទី១០នេះ ក៏ធ្វើនៅម៉ាឡេស៊ីជាលើកទី២ដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង