កម្ពុជា មានជំនឿចិត្ត ក្នុងការដណ្ដើមមេដាយ
ភ្នំពេញ៖លោក ស៊ូម សារឿន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានមានប្រសាសន៍ថា ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកពិភពលោកលើកទី៦ “The 6th WVVF World Vovinam Championships 2019” នេះផ្តល់ឱកាសដ៏ល្អសម្រាប់កម្ពុជាក្នុងការកសាង និងអភិវឌ្ឍន៍វិស័យ កីឡាឲ្យកាន់តែរីកចម្រើន ព្រមជាមួយនឹងឲ្យសហព័ន្ធវ៉ូវីណាមពិភពលោកបានទទួលស្គាល់នូវអាជ្ញាកណ្តាលចៅក្រមកម្ពុជាគឺជាមន្ត្រីកម្រិតអន្តរជាតិផងដែរ។
លោកថ្លែងបែបនេះក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១៧ធ្នូ បន្ទាប់ពីការប្រជុំបច្ចេកទេស និងចាប់គូថ្លឹងទម្ងន់ដើម្បីចាប់ផ្ដើមប្រកួតពីថ្ងៃទី១៨ធ្នូទៅនោះ ។
លោកបានបន្តថាការប្រកួតលើកនេះមានបណ្តាលប្រទេសចូលរួម ចំនួន២៤ប្រទេសចំណែកកម្ពុជាបានត្រៀមខ្លួនរួចដើម្បីស្វាគមន៍កីឡាករ-កីឡាការិនីបរទេសក្នុងការដណ្តើម យកមេដាយជូនប្រទេសជាតិយើងដោយសារតែការប្រកួតជើង
ឯកពិភពលោកនៅប្រទេសឥណ្ឌាយើងទទួលបានលទ្ធផលល្អ ហើយពេលនេះក៏យើងសង្ឈឹមទទួលលទ្ធផលល្អដែរ។ ការប្រកួតយើងផ្តោតសំខាន់គឺសក្តានុពលរបស់កម្ពុជាហើយកម្ពុជាធ្លាប់ បានទទួលធ្វើម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍ចំនួន២លើករួចមកហើយ។
លោប្រធានបានបន្ថែមថាទន្ទឹមនេះបណ្តាប្រទេសនានា លើពិភពលោកជាង២៤ប្រទេសដែល ជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធពិភពលោកមានឆន្ទៈចង់ស្គាល់ចង់ឃើញ ពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដែលល្បីល្បាញពីសម្បត្តិបេតិក
ភ័ណ្ឌវប្បធម៌ដ៏សម្បូរបែបជាពិសេសគឺប្រាសាទអង្គរវត្តតែម្តង ដោយបណ្តាប្រទេសនានាសន្យាថា ក្រោយបញ្ចប់ការប្រកួតពួកគេចង់ដើរកម្សាន្តផងដែរ។ជាមួយគ្នានោះយើងកំពុងរួមគ្នា កសាងនូវបន្ថែមនូវកិត្តិយសកិត្យានុភាពរបស់ជាតិលើឆាកអន្តរជាតិ តាមរយៈការ រៀបចំព្រឹត្តិការណ៍ពិភពលោក និងបន្ថែមនូវការផ្សព្វផ្សាយ នូវប្រពៃណី វប្បធម៌ ទេសចរណ៍ ជូនមិត្តអន្តរជាតិទៀតផង។
លោកស៊ូមសារឿនអះអាងថាព្រឹត្តិការណ៍នេះក៏នឹង ជួយតម្រង់ទិសទាំងការរៀបចំទាំងការបង្កើនគុណភាព របស់អត្តពលិកកម្ពុជាជាមួយនឹងប្រភេទកីឡាទាំងអស់ដែល រាជរដ្ឋាភិបាលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិបានត្រៀមលក្ខណៈឆ្ពោះទៅដណ្តើមភាពជោគជ័យរួមគ្នា ក្នុងស៊ីហ្គេម នាឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា៕