ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សព្វផ្សាយកីឡា និង ទេសចរណ៍ឆ្ពោះទៅសីហ្គេមឆ្នាំ២០២៣

90

ភ្នំពេញ៖ចាប់ពីឆ្នាំ២០២០ខាងមុខនេះ ទៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងបើកយុទ្ធនាការផ្សព្វ
ផ្សាយព្រឹត្តិការណ៍កីឡា និងទេសចរណ៍ ឆ្ពោះទៅរកការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
លោកវ៉ាត ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងនៅក្នុងសន្និសីទកាសែត
នាព្រឹកថ្ងៃទ១៧ធ្នូថា ក្រោមទឹសស្លោកប្រជាជនមួយរូប លេងកីឡាមួយប្រភេទ និងបដិសណ្ឋារកិច្ចល្អកម្ពុជាស្អាត
នោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងសហការជាមួយរាជធានី ខេត្តទាំង២៥ដើម្បីរៀបចំព្រឹត្តិការណ៍នេះ
ចាប់ពីដើមឆ្នាំ២០២០ ដល់ឆ្នាំ២០២៣តែម្ដង ។
កីឡាដែលយកមកចូលរួមក្នុងព្រឹត្តិការណ៍នេះ មានប្រភេទកីឡាមហាជន ដូចជារត់របៀបជាការហាត់
ប្រាណជិះកង់និងប្រភេទកីឡានានា ជាច្រើនទៀត។ ក្រៅពីនេះនៅមានប្រភេទកីឡា អត្តសញ្ញាណជាតិជាតិជា
អុកចត្រង្គ ប្រដាល់គុនខ្មែរ និងគុនល្បុក្កតោជាដើម ។
ព្រឹត្តិការណ៍ផ្សព្វផ្សាយកីឡាទេសចរណ៍នេះ នឹងអមជាមួយចម្រៀង បែបទេសចរណ៍ជាមួយនឹងពិធីករ
ពិធីការនីដែលធ្វើអត្ថាធិប្បាយ ដោយភ្ជាប់ជាមួយនឹងកីឡា និងទេសចរណ៍។ តាមរយៈស៊ីហ្គេមឆ្នាំ២០២៣នេះគឺ
ជាវេទិកាមួយ ដើម្បីផ្លាស់ប្ដូរឥរិយាបទរបស់ ប្រជាជនកម្ពុជាឲ្យវិលមកកាន់ភាពស្អាត និងស្រឡាញ់ពណ៌បៃតង ។
សម្រាប់ខេត្តមួយ ឬរាជធានីមួយនឹងរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ រយៈពេលពី២ទៅ៣ថ្ងៃដែល
ក្នុងនោះក៏មានការចូលរួមពីកីឡាករ កីឡាការិនីល្បីៗ ដែលដណ្ដើមបានមេដាយមាស ពីព្រឹត្តិការណ៍ស៊ីហ្គេមដែល
ទើបតែបញ្ចប់ទៅថ្មីៗនេះ ។
ម្ចាស់មេដាយមាសទាំងនោះ នឹងបង្ហាញពីបទពិសោធន៍ ពីការព្យាយាមហ្វឹកហាត់ ដើម្បីឲ្យសម្រេចបាន
ជោគជ័យក្នុងការប្រជែងយកមេដាយ ៕

អត្ថបទដែលជាប់ទាក់ទង