គណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះក្នុងមូលដ្ឋានរក្សាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាជន
ភ្នំពេញ៖ដើម្បីបង្កើនភាពកក់ក្ដៅក្នុងការរស់នៅរបស់បងប្អូនប្រជាជនក្នុងមូលដ្ឋានខណ្ឌចំការមននិងអ្នកដំណើរតាមយានយន្តនានាដែលធ្វើដំណើរឆ្លងកាត់ភូមិសាស្រ្តខណ្ឌចំការមននៃរាជធានីភ្នំពេញប្រកបដោយសុវត្ថិភាពខ្ពស់នោះគណៈបញ្ជាការឯកភាពខណ្ឌចំការមនដែលដឹកនាំកម្លាំងចម្រុះដោយលោកថេង សុថុល អភិបាលខណ្ឌចំការមនបានចុះត្រួតពិនិត្យនៅតាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌចំការមននិងពង្រឹងកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង និងជាពិសេសកិច្ចការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និង សុវត្ថិភាពរបៀបរៀបរយសាធារណៈជូនបងប្អូនប្រជាជនក្នុងមូលដ្ឋាន។
ការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាកុល និង គ្រឿងញៀន នៅតាមមូលដ្ឋានចំការមនរាជធានីភ្នំពេញកាលពីម៉ោងជាង៨យប់ថ្ងៃទី១៦ខែធ្នូឆ្នំា២០១៩នេះដោយដាក់គោលដៅនៅទល់មុខស្ថានទូតអូស្រ្តាលីផ្លូវរដ្ឋសភាថ្មីសង្កាត់ទន្លេបាសាកខណ្ឌចំការមនរាជធានីភ្នំពេញ។
លោកថេង សុថុល អភិបាលខណ្ឌចំការមនបានអោយដឹងថាជានិច្ចកាលជារៀងរាល់យប់ ថ្ងៃកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌចំការមនក្រោមការដឹកនាំបញ្ជាដោយរូបខ្ញុំផ្ទាល់ជាអភិបាលខណ្ឌចំការមនតែងតែចុះត្រួតពិនិត្យអាវុធជាតិផ្ទះ គ្រឿងញៀន វាស់ជាតិអាកុល និង អនុវត្តរឹតបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោកព្រមទាំងចុះធ្វើការងាររដ្ឋបាលនៅក្នុងមូលដ្ឋានតាមបណ្ដាសង្កាត់ទាំង៥ពិសេសតំបន់ស្មុកស្មាញនិងតាមបណ្ដាផ្លូវសំខាន់ៗក្នុងមូលដ្ឋានដើម្បីរក្សាការពារនូវសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយជូនដល់ប្រជាជនក្នុងការរស់នៅស្របតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពផងដែរ។ហើយស្របនៅពេលនេះជិតដល់ថ្ងៃបុណ្យឆ្លងឆ្នាំ២០១៩-២០២០ផងនោះក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌចំការមនបានបង្កើនការ ការពារនូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ទ្វេរដងព្រោះអីនៅថ្ងៃបុណ្យឆ្លងឆ្នាំខាងមុខនោះគឺមានបងប្អូនប្រជាជនគាត់មកពីបណ្ដាខេត្តនានាមកដើរលេងកម្សាន្តច្រើននៅភ្នំពេញហើយសម្រាប់ខណ្ឌចំការមនពិសេសតំបន់កោះពេជ្រមានកន្លែងលេងកម្សាន្តច្រើន។ដូចនេះត្រូវការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់និងត្រៀមបង្ការទប់ស្កាត់ និង បង្រ្កាបរាល់បទល្មើសនានាអោយទាន់ពេលវេលា៕