សម្តេចតេជោហ៊ុនសែនអញ្ជើញ ប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើនជិត៣ពាន់នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ៧រោចខែមិគសិរឆ្នាំកុរឯកស័កព.ស.២៥៦៣ត្រូវនឹងថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩នេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើនចំនួន២,៨៣១នាក់នារីមានចំនួន១,៦១៤នាក់ដែលក្នុងនោះមានថ្នាក់បរិញ្ញាបត្ររងបរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ៕