ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លំហាត់សមយុទ្ធទ្រង់ទ្រាយធំ បានចាប់ផ្តើមធ្វើហើយ

45

 

សៀមរាប៖ នៅវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ២០១៩នះ លំហាត់សមយុទ្ធទ្រង់ទ្រាយធំ គ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំ (Full Scale Airport_Emergency Exercise) ដែលមានឈ្មោះ (REPEX-19 ) បានចាប់ផ្តើមធ្វើហើយ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក្នុងគោលបំណងធ្វើការសាកល្បង ហ្វឹកហ្វឺន និងផ្តល់បទពិសោធន៍ ដល់ស្ថាប័ននានាដែលមានការពាក់ព័ន្ធ សំដៅលើកកម្ពស់ការជួយសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ ដែលអាចកើតមានឡើងជាយថាហេតុ ។

នៅក្នុងលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ មានការដុតប្រេង និងកង់ឡានចាស់ៗ បង្កើតជាអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ជាសប្បនិម្មិតនៃការធ្លាក់យន្តហោះ មានការចល័តរថយន្តពន្លត់អគ្គិភ័យ ការដឹកជញ្ជូនរងគ្រោះ ទៅកាន់មន្ទីរពេទ្យនានាក្នុងក្រុងសៀមរាប ដែលជាប្រធានបទ នៃការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ ។

នេះជាការយកចិត្តទុកដាក់ពីសំណាក់ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា និង អាជ្ញាធរខេត្តសៀមរាប សំដៅលើកកម្ពស់ប្រសិទ្ធភាព ក្នុងការជួយសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង