បុរសម្នាក់ លួចចូលសម្ងំក្នុងបន្ទប់ទឹកលួចថតនារីៗកំពុងបត់ជើង គឺជាគ្រូបង្រៀន ហើយចេញសារជាសាធារណៈ
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេចាប់បាន ក្រោយពេលលួចចូលសម្ងំក្នុងបន្ទប់ទឹកស្រី និងធ្វើសកម្មភាពលួចថតនារីៗកំពុងបត់ជើង ។
ភ្ញាក់ផ្អើលពេញបណ្តាញសង្គមថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវករណីបុរសម្នាក់ស្ថានីយ៍ប្រេងឥន្ធៈ PTT មួយកន្លែងបានធ្វើការចាប់ឃាត់ខ្លួនបុរសម្នាក់ដែលធ្វើសកម្មភាពលបលួចចូលក្នុងបន្ទប់ទឹកមនុស្សស្រីដើម្បីធ្វើសកម្មភាពលួចថត។
លោកអ៊ឹម សិរីរដ្ឋ ជាគ្រូបង្រៀនកម្រិតឧត្តម នៅថ្ងៃទី១៨ខែធ្នូនេះ បានសរសេរសាររៀបរាប់ លើបណ្តាញសង្គមហ្វេសប៊ុករបស់លោក មានគណនី Em Sereyrath MA ថា “ខ្ញុំបានចេញពីមន្ទីរពេទ្យវិញហើយ !”
លោកអ៊ឹម សិរីរដ្ឋ បានលើកឡើងថា សូមរលឹកកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោងប្រហែលជា ៨ យប់ខ្ញុំបានធ្វើដំណើរម្នាក់ឯងដោយរថយន្តពីភ្នំពេញមកផ្ទះ (តាកែវ) ។ លុះមកដល់ចំណុចគួរស្រូវ ខ្ញុំបានចូលការ៉ាសសាំង PTT បំណងចាក់សាំង តែខ្ញុំបានចូលបន្ទប់ទឹកសិន ។ ប៉ុន្តែដោយភ្លេចមើល ខ្ញុំក៍ចូលបន្ទប់ទឹកនារី ពេលចូលទៅដល់ទើបបានដឹង ហើយក៍រៀបដើរចេញមកវិញ ស្រាប់តែមានបុរសៗស្រែកថា “រ៉ែងធ្វើអី” ។ ខ្ញុំមិនបានតបតទេ គ្រាន់តែដើរចេញ ស្រាប់តែពួកគេរត់មកវាយខ្ញុំតែម្តង ខ្ញុំខំរត់ឡើងឡានដែរ តែរត់មិនទាន់ ។ (សូមបញ្ជាក់ថា ខ្ញុំមិនបានធ្វើសកម្មភាពលូចថតដូចការចោទទេ ហើយរូបភាពនារីដែលគេបង្ហោះនោះក៏៏មិនមែនថ្ងៃទី ១៦ ធ្នូដែរ) ។ បក្ខពួកអ្នកដែលវាយខ្ញុំ គឺជាកូនចៅម្ចាស់ការ៉ាសសាំងទាំងអស់ មិនមែនអ្នកជិតខាងទេ ។ ថៅកែនោះបានឲ្យកូនចៅចាប់ខ្ញុំចង ហើយវាយយ៉ាងដំណំ ។ ថៅកែរូបនោះបានសំឡុតសួរខ្ញុំថា តើអ្នកណាជួលខ្ញុំមកអុកឡុកកន្លែងគាត់ ខ្ញុំឆ្លើយថាខ្ញុំមិនបានអុកឡុងទេ ហើយក៏គ្មានអ្នកណាជួលដែរ ។ ថៅកែបានបង្ខំឲ្យឆ្លើយថាអ្នកណាជួល គាត់ឲ្យរួចខ្លួន តែបើមិនឆ្លើយទេ នឹងបន្តឲ្យកូនចៅវាយរហូតដល់ស្លាប់ ។ តែខ្ញុំមិនបានឆ្លើយទេព្រោះមិនមានអ្នកណាជួលទេ។ ទីបំផុត ប៉ូលិសបានមកដល់ ។ សូមបញ្ជាក់ថា “បើប៉ូលិសមិនបានមកដល់ទេ ខ្ញុំប្រហែលជាត្រូវកូនចៅថៅកែវាយរហូតដល់ស្លាប់” ។ ខ្ញុំមិនបានដាក់ពាក្យបណ្តឹងទេ ព្រោះខ្ញុំមិនចង់វែងឆ្ងាយ តែខ្ញុំសរសេរសារនេះ ដើម្បីកុំឲ្យសាធារណជនស្តាប់តែម្ខាងៗ ។ ខ្ញុំពិតជាមានការសោកស្តាយណាស់ចំពោះហេតុការណ៍នេះ៖
១. បើខ្ញុំខុសដូចការចោទនេះ គួរតែថៅកែឃាត់ខ្លួនខ្ញុំហើយបញ្ជូនឲ្យប៉ូលិស ព្រោះប្រទេសមានច្បាប់ ។
២. ការប្រើអំហិង្សា (ឲ្យកូនចៅវាយខ្ញុំដូចសត្វ) ជាបទល្មើសព្រហ្មទណ្ឌ ។ ថៅកែដឹងច្បាប់ តែបំពានច្បាប់ បង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ។
៣. ខ្ញុំជាមន្រ្តីអប់រំដែលតែងតាំងដោយអនុក្រឹត្យ ចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ទង្វើរបស់ថៅកែបំពានមន្រ្តីរបស់សម្តេច ស្មើនឹងបំពានសម្តេច។
៤. ខ្ញុំជាមន្រ្តីអប់រំដែលតែងតាំងដោយព្រះរាជក្រឹត្យ ឡាយព្រះហស្ថលេខាដោយ ព្រះករុណាជីវិតតម្កល់លើត្បូង នរោត្តម សីហមុនី ។ ទង្វើរបស់ថៅកែមកលើខ្ញុំ គឺបំពានព្រះចេស្តារបស់ព្រះមហាក្សត្រ។
៥. ខ្ញុំបានប្រាប់ថា ខ្ញុំជាគ្រូបង្រៀនទេ មានរឿងអីនិយាយគ្នាបាន តែលោកថៅកែ មិនបានប្រាប់ឲ្យកូនចៅឈប់វាយខ្ញុំទេ ។ ទង្វើរបស់លោក គឺមើលងាយគ្រូបង្រៀន លោកមានអ្វីៗដូចសព្វថ្ងៃនេះ ក៏ដោយសារគ្រូបង្រៀនដែរ ។
សូមបញ្ជាក់ថា អុកឡុក និងទៅលួចថតរូបស្រីៗនៅ ក្នុងបន្ទប់ទឹក។បុរសម្នាក់ត្រូវបានគេចាប់បាន ក្រោយពេលលួចចូលសង្ងំក្នុងបន្ទប់ទឹកស្រី និងធ្វើសកម្មភាពលួចថតនារីៗកំពុងបត់ជើង (មានវីដេអូ)កាលពីវេលាម៉ោង ៩និង០០នាទីយប់ថ្ងៃទី១៦ ធ្នូ ២០១៩ បុរសម្នាក់ត្រូវបានគេវៃបែកមុខ និង ចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពី បានលួចចូលក្នុងបន្ទប់ទឹកស្រីៗ ដើម្បីសកម្មភាពថត និងមើលនារីៗ ពេលដែលពួកគេកំពុងបត់ជើងនៅក្នុងបន្ទប់ទឹក ។ ហេតុការណ៍នេះ បានភ្ញាក់ផ្អើលឡើងត្រង់ចំណុច ហ្ការាស់សាំង PTT វង្វង់មូលស្រីបីគួរស្រូវ ខណ្ឌដង្កោ ផ្លូវជាតិលេខ២ ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា មុនកើតហេតុ មានស្ដ្រីម្នាក់បើក រថយន្ដជាមួយប្ដីក្នុងគោលបំណងទៅខេត្ដតាកែវ លុះមកដល់ចំណុច ស្ថានីយប្រេង PTT ជាប់ផ្លូវជាតិលេខ២ នៅជិតរង្វង់មូលគួរស្រូវ ក្នុងសង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ បានចូលទៅបត់ជើង ក៏ត្រូវបុរសម្នាក់ចូល លួចថតរូបស្រីៗក្នុងបន្ទប់ទឹក ហើយត្រូវជនរងគ្រោះចេញមកទាន់ស្រែកឆោឡោ ធ្វើឲ្យប្ដីជនរងគ្រោះនិងអ្នកធ្វើដំណើរ នាំគ្នាស្វាគមន៍យ៉ាងចាស់ដៃ បណ្ដាលឲ្យរងរបួសពេញខ្លួន ទើបប្រគល់ឲ្យថៅកែស្ថានីយប្រេង PTT យកប្រគល់ឲ្យសមត្ថកិច្ចចាត់ការបន្ដ ។ បន្ទាប់ពីប្រគល់ខ្លួនជនសង្ស័យឲ្យទៅថៅកែស្ថានីយប្រេង PTT រួចជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្ដឹងប្ដឹងផ្ដល់នោះទេ ហើយក៏បើករថយន្ដទៅបាត់ ។
ក្រោយពេលកើតហេតុ ថៅកែស្ថានីយប្រេង PTT បានប្រគល់ជនសង្ស័យទៅឲ្យសមត្ថកិច្ច ដើម្បីចាត់ការបន្ដ តែដោយឃើញជនសង្ស័យរងរបួសធ្ងន់ធ្ងរដែរ ទើបសមត្ថកិច្ចបញ្ជូនទៅមន្ទីពេទ្យ ហើយទាក់ទងបងប្អូនមកធ្វើកិច្ចសន្យាអប់រំ ដោយសារជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងប្ដឹងផ្ដល់៕