ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងស្រីម្នាក់អាយុ ១៥ឆ្នាំជាសិស្សវិទ្យាល័យច្បារអំពៅ បានបាត់ខ្លួនរយៈពេល២ថ្ងៃហើយ

69

 

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានរាយការណ៍ករណីក្មេងស្រីម្នាក់អាយុ ១៥ឆ្នាំជាសិស្សវិទ្យាល័យច្បារអំពៅ បានបាត់ខ្លួនរយៈពេល២ថ្ងៃហើយ មិនឃើញវិលត្រឡប់មកផ្ទះវិញនោះទេ ខណៈដែលគ្រូបន្ទុកថ្នាក់ បាននិយាយប្រាប់ឪពុកម្តាយនាងថា មិនឃើញនាងមករៀនទេ។

អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៨ខែធ្នូនេះថា ករណីបាត់ក្មេងស្រីឈ្មោះ ហៃ គឹមសុង អាយុ ១៥ឆ្នាំ អាស័យដ្ឋានភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ:សិស្សវិទ្យាល័យច្បារអំពៅ។

កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១២និង០០នាទី ថ្ងៃត្រង់ ក្មេងស្រីខាងលើ បានធ្វើដំណើរតាមរយៈម៉ូតូកង់បី ទៅរៀននៅវិទ្យាល័យច្បារអំពៅ លុះដល់ម៉ោង៥និង០០នាទីល្ងាច មិនឃើញកូនស្រី មកផ្ទះ ម្តាយក៏បានតេទូរស័ព្ទ ទៅលេខទូរស័ព្ទរបស់កូនស្រី តែលេខទូរស័ព្ទមិនអាចទំនាក់ទំនងបាន។ បន្ទាប់មកម្តាយ បានទំនាក់ទំនងទៅគ្រូបន្ទុកថ្នាក់ ហើយគ្រូបានប្រាប់មកវិញថា កូនស្រីមិនឃើញមករៀនទេ។ លុះដល់ព្រឹកឡើងថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ២០១៩ នៅតែមិនឃើញកូនស្រីត្រឡប់ ទើបម្តាយមករាយការណ៍ ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលវាលស្បូវ ឲ្យជួយស្រាវជ្រាវ។
បើសិនជាបងប្អូនបានឃើញនឹងមានដំណឹង សូមទំនាក់ទំនងតាមលេខទូរស័ព្ទក្រុមគ្រួសារ 016 820 778 086 876 060 ៕

អត្ថបទដែលជាប់ទាក់ទង