រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយដៃ គូអភិវឌ្ឍន៏ផ្សព្វផ្សាយសៀវភៅយុទ្ធសាស្ត្រគ្រប់គ្រងសំណល់សំរាប់រាជធានីភ្នំពេញ២០១៨_ ២០៣៥
ភ្នំពេញ៖ អភិបាលរងរាជធានីភ្នំពេញ លោកហួត ហៃ បានលើកឡើងថា រាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះមានការអភិវឌ្ឍន៏រីកចំរើនលើគ្រប់វិស័យ ទន្ទឹមនឹង ការអភិវឌ្ឍន៏រីកចំរើនខាងលើនេះ វាក៏បានបង្កនូវបញ្ហាដល់បរិស្ថានតាមរយៈការប្រើប្រាស់ធនធានធម្មជាតិមិនប្រកបដោយនិរន្តរភាពការបញ្ចេញសំណល់រឹង.រាវផ្សែងចូលក្នុងបរិស្ថាន ក៏បានជះឥទ្ធិពលយ៉ាងអាក្រក់ដល់បរិស្ថានដូចជា ការបំរែបំរួលអាកាសធាតុ,គ្រោះទឹកជំនន់និងរាំងស្ងួត,ការឡើងកំដៅនៃភពផែនដីបញ្ហាសុខភាពនិងបរិស្ថាន ជាដើម។
ការលើកឡើងបែបនេះរបស់លោកហួត ហៃបានធ្វើឡើងកាលពីរសៀល ថ្ងៃទី១៧ធ្នូ ខណៈដែលលោកអញ្ជើញជាអធិបតីភាពតំណាងអោយលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងឧិកាសផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការសៀវភៅ(យុទ្ធសាស្ត្រ និងផែនការសកម្មភាពគ្រប់គ្រងសំណល់សំរាប់រាជធានីភ្នំពេញ២០១៨.២០៣៥)។
លោក ហួត ហៃ បន្តថា សៀវភៅយុទ្ធសាស្ត្រ និងផែនការសកម្មភាពគ្រប់គ្រងសំណល់សំរាប់រាជធានីភ្នំពេញនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឪ្យិកាន់តែប្រសើរឡើងថែមទៀតដល់ការគ្រប់គ្រងសំណល់នៅរាជធានីភ្នំពេញ អោយសំរេចបាននូវសក្តានុពលក្នុងការកែឆ្នៃសំណល់ ចំណេញទាំងផ្នែកសេដ្ឋកិច្ច ជួយបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងនិរន្តរភាពគ្រប់គ្រងសំណល់ប្រកបដោយ បរិស្ថានល្អ និងសុខដុមរមនានៅក្នុងរាជធានីភ្នំពេញក្នុងពេលដែលប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបានកើនឡើងជិត៣លាននាក់។
ការរៀបចំសៀវភៅ យុទ្ធសាស្ត្រ និងផែនការសកម្មភាពគ្រប់គ្រងសំណល់សំរាប់រាជធានីភ្នំពេញ ក្រោមកិច្ចសហការពីអង្គការUNEP.IETC ហៅកាត់ថា CCET របស់ជប៉ុន និងអង្គការNEXUS ប្រចាំប្រទេសកម្ពុជានិងរដ្ឋបាលរាជធានីភ្នំពេញ។
លោកKazunobu Onogawa សមាជិកជាន់ខ្ពស់នៃវិទ្យាស្ថានIGES និងជានាយកមជ្ឈមណ្ឌលCCETបានលើកឡើងថា ការគ្រប់គ្រងកាកសំណល់ គឺជាគ្រោងការដ៏សំខាន់ដើម្បីធ្វើឲ្យជីវិតប្រចាំថ្ងៃរបស់យើងមានសុខភាពល្អ និងមានផាសុខភាព។
លោកថា ជោគជ័យនៃការគ្រប់គ្រងសំរាមទាមទាឪ្យិមានការផ្លាស់ប្តូរសង្គមទាំងមូលរួមទាំងការផ្លាស់ប្តូរអាកប្បកិរិយារបស់ប្រជាពលរដ្ឋដើម្បីគ្រប់គ្រងកាកសំណល់ផ្ទាល់ខ្លួនផងដែរ៕