លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះ មហន្តរាយ សំដៅរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាព តាមបណ្តោយព្រំដែន នៃប្រទេសកម្ពុជា និងវៀតណាម
ស្វាយរៀង៖ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះ មហន្តរាយ នៅតំបន់ព្រំដែនគោករួម គ្នា និងការងារមនុស្សធម៌ឆ្នាំ២០២០នេះ គឺជាការផ្លាស់ប្តូរបទពិសោធន៍មួយ ក្នុងការធ្វើលំហាត់រួមគ្នាលើការជួយ សង្គ្រោះគ្រោះមហន្តរាយ និងកិច្ចការមនុស្សធម៌ សំដៅរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាព តាមបណ្តោយព្រំដែន នៃប្រទេសកម្ពុជា និងវៀតណាម។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការ ពារជាតិ និង លោក នាយឧត្តម សេនីយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពសក្នុងពិធីបើក និងបិទលំហាត់សង្គ្រោះគ្រោះ មហន្តរាយ នៅតំបន់ព្រំដែនគោករួម គ្នា និងការងារមនុស្សធម៌ឆ្នាំ២០២០ នៅភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្រ្ទា ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ រវាងកងយោធពលខេមរ ភូមិន្ទ និងកងទ័ពប្រជាជនវៀតណាម ក្នុងពិធីនេះដែរក៏មានការរៀបចំបើក សម្ពោធមណ្ឌលសុខភាពមិត្តភាពកម្ពុជា-វៀតណាម ផងដែរ។ ការធ្វើលំហាត់យោធានេះ គឺក្នុងគោលបំណងចែករំលែកបទពិសោធន៍រួមគ្នា និងផ្តល់នូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ នៅពេលដែលមានគ្រោះមហន្តរាយកើតឡើង ដូចជាគ្រោះធម្មជាតិ ទឹកជំនន់ ភ្លើងឆេះព្រៃ ឬគ្រោះធម្មជាតិផ្សេងៗ ដែលកើត ឡើងជាយថាហេតុ ព្រមជាមួយនឹងការចូលរួមចំណែកលើកកម្ពស់កិច្ចស ហប្រតិបត្តិការនិងការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យមានការីកចម្រើន ។ ដែលការធ្វើលំហាត់ហ្វឹកហ្វឺនមានរយៈពេល៩ថ្ងៃ គិតចាប់ពីថ្ងៃទី ១០ ដល់១៨ ខែធ្នូ ឆ្នាំ២០១៩។ កម្លាំងចូលរួមខាងភាគីវៀតណាម ២៦៥ នាក់ ខាងកម្ពុជា៤៧១នាក់ រួមនឹងកម្លាំងចូលរួម ១១៤៣នាក់ ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា លំហាត់ហ្វឹកហ្វឺននេះ គឺជាការផ្លាស់ប្តូរបទពិសោធន៍មួយ ក្នុងការធ្វើលំហាត់រួមគ្នាលើការជួយ សង្គ្រោះគ្រោះមហន្តរាយ និងកិច្ចការមនុស្សធម៌ សំដៅរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាព តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ និងជាភារ កិច្ចដែលបន្តរៀបចំជារៀងរាល់ឆ្នាំ ដោយឈរលើមូលដ្ឋានពិធីសារ នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។ ទន្ទឹមនេះលំហាត់ហ្វឹកហ្វឺននេះ នឹងលើកកម្ពស់សមត្ថភាពដល់កងទ័ព អាជ្ញាធរពាក់ ព័ន្ធគ្រប់លំដាប់ថ្នាក់ ជួយសម្រប សម្រួលជូនប្រជាជន ដោយឈរលើ ស្មារតីរួបរួមគ្នា សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ជួយសង្គ្រោះប្រជាជន ដែលកំពុងរស់នៅតាមតំបន់ព្រំដែនឱ្យរួចផុតពីការគ្រោះថ្នាក់ ប្រកបដោយប្រសិទ្ធភាពថែមទៀត។
សម្តេចពិជ័យសេនា ទៀបាញ់ បានមានប្រសាសន៍ថា តាមរយៈលំហាត់ហ្វឹកហ្វឺននេះ និងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេស កម្ពុជា-វៀតណាម ស្របតាមច្បាប់ និងបទប្បញ្ញត្តិ ដែលជាការបង្ហាញនូវបំណងប្រាថ្នារួមក្នុងការពង្រីកស្មារតី នៃភាពជាអ្នកជិត ខាងល្អ មិត្តភាពជាប្រពៃណី និងបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការគ្រប់ជ្រុង ជ្រោយរវាងកម្ពុជា និងវៀតណាម រួមចំណែកដល់សន្តិភាព ស្ថិរភាពកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពីព្រោះសន្តិភាព សន្តិសុខ និងស្ថិរភាពនៅតាមព្រំដែនប្រទេសទាំងពីរ គឺជាកត្តាស្នូលដ៏សំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សំដៅជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេង ទៀត ដើម្បីផលប្រយោជន៍ប្រជាជនប្រទេសទាំងពីរ ទៀតផង»។
សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ ក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ ដែលបានសហការយ៉ាងជិតស្និទ្ធ ជាមួយស្នងការសង្គ្រោះគ្រោះមហន្តរាយ នៃកងទ័ពប្រជាជនវៀតណាម និងអាជ្ញាធរពាក់ព័ន្ធខេត្ត ស្វាយរៀង រួមគ្នារៀបចំលំហាត់ហ្វឹកហ្វឺននាពេលនេះ ដំណើរការទទួល លទ្ធផលប្រកបដោយផ្លែផ្កា ទៅតាមគំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានព្រមព្រៀងគ្នានាពេលកន្លងមក ដែលជាមូលដ្ឋានគ្រឹះ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនគោកកម្ពុជា និងវៀតណាម៕