យុវជនម្នាក់វាយ នាយចឺម បែកក្បាល ព្រោះខឹងឆាតសារសង ជាមួយសង្សាខ្លួន
តារាកំប្លែង និងជាតារាចម្រៀង រហស្សនាម នាយចឺម ត្រូវបានយុវជនម្នាក់ យកដំបងឈើវាយក្បាល និងរបួសពេញដៃនៅវេលាម៉ោង ៤និង២០នាទីរសៀល ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ មេសា ហៅនាយចឺម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាតារាចម្រៀង ប្រចាំនៅផលិតកម្មសាន់ដេ រស់នៅភូមិត្រាចកោះ ឃុំមហាឬស្សី ស្រុកគងពីសី ខេត្តកំពង់ស្ពឺ។ ដោយឡែក ជនសង្ស័យឈ្មោះ ង៉ែត លីទីភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន ។
ជនសង្ស័យបាន យកកំណាត់ ឈើប្រវែងប្រហែល០,១ម៉ែត្រ មកវាយជនរងគ្រោះ បណ្តាលឱ្យមានរង របួសត្រង់កំភួនដៃទាំងសងខាង និងបែកក្បាលចំនួន៥ថ្នេរ ព្រមទាំងបែកទូរស័ព្ទ ម៉ាកអាយហ្វូន អិច មួយគ្រឿង(ខូចទាំងស្រុង)។
មូលហេតុជនសង្ស័យប្រច័ណ្ឌ ព្រោះជនរងគ្រោះបានឆាតទៅរកសង្សារបស់ខ្លួន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាសំណុំរឿង បញ្ជូនទៅតុលាចាត់ការ តាមនីតិវិធីច្បាប់៕