ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ផ្ដើមប្រកួតកីឡា វ៉ូវីណាមជើងឯកពិភពលោក លើកទី៦ នៅកម្ពុជា ហើយ

375

ភ្នំពេញ៖លោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា លោកស៊ូម សារឿន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងអ្នកតំណាងសហព័ន្ធវ៉ូវីណាមពិភពលោក នាថ្ងៃទី១៨ខែធ្នូ២០១៩ បានអញ្ជើញចូលរួមក្នុងឳកាស ពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោកលើកទី៦ “The 6th WVVF World Vovinam Championships 2019”ជាផ្លូវការហើយ។
លោកស៊ូម សារឿន បានមានប្រសាសន៍ថា សហព័ន្ធបានស្នើសុំការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងទទួលបានការរាជរដ្ឋាភិបាល ឲ្យសហព័ន្ធណាមកម្ពុជា ទទួលរៀបចំការប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោកលើកទី៦ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ សហព័ន្ធក៏បានដំណើរការរៀបចំ ដោយមាន៤៤វិញ្ញាសា រួមមាន១២ វិញ្ញាសាសម្តែង ផ្នែកបុរសមាន១៧ ចែកជា២ ឯកត្តជនមាន៧វិញ្ញាសាក្រុមនីមួយៗ អាចចុះឈ្មោះបានតែ៤ ជាក្រុមមាន ០៨ញ្ញាសា ក្រុមនីមួយៗអាចចុះឈ្មោះបានតែ ៥។
លោកបានបន្តថា វិញ្ញាសាសម្តែងផ្នែកនារីមាន១១ ចែកជា២ឯកត្តជនមាន៥វិញ្ញាសា ក្រុមនីមួយៗអាចចុះឈ្មោះ បានតែ៣ជាក្រុមមាន៦វិញ្ញាសា ក្រុមនីមួយៗអាចចុះឈ្មោះបានតែ៤ ចំពោះវិញ្ញាសាសម្តែងនេះ កម្ពុជាសង្ឃឹមច្រើន ក្នុងការដណ្តើមយកមេដាយ ព្រោះយើងបានត្រៀមលក្ខណៈ គ្រប់គ្រាន់រយៈពេល៧ខែ ក្រោមការជួយឧបត្ថម្ភ គាំទ្រពីក្រសួងអប់រំ យុវជន និងកីឡាដែលមាន អគ្គនាយកកីឡាជាសេនាការ។
វិញ្ញាសាប្រយុទ្ធ ផ្នែកបុរសមាន១១ប្រភេទទម្ងន់ ក្រុមនីមួយៗចុះឈ្មោះបានតែ ៦ប៉ុណ្ណោះ និងវិញ្ញាសាប្រយុទ្ធ ផ្នែកនារីមាន៧ប្រភេទទម្ងន់ ក្រុមនីមួយៗអាចចុះឈ្មោះបាន តែប៉ុណ្ណោះចំពោះវិញ្ញាសាប្រយុទ្ធ កីឡាករកីឡាការីនី សុទ្ធតែមានវ័យក្មេង និងបទពិសោធន៍ នៅមានកម្រិត៥០ភាគរយ មកពីជម្រើសជាតិថ្នាល ក្រុមកម្ពុជាបានបញ្ជូនប្រតិភូ២នាក់ គ្រូបង្វឹក៥នាក់ កីឡាករ១៥នាក់ និងកីឡាការិនី១០នាក់។
មានប្រទេសចូលរួម២៤នាក់ រួមទាំងកម្ពុជាសរុបកីឡាករ កីឡាការិនី២១៧នាក់ រួមមានអាហ្វហ្គានីស្ថាន អាល់ហ្សេរី បង់ក្លាដែស កម្ពុជា អេហ្ស៊ីប បារាំង ជប៉ុន ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីរ៉ង់ អ៊ីរ៉ាក់ Ivory Coast ឡាវ លីប៊ី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន រ៉ូម៉ានី រុស្ស៊ី សិង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម ក្នុងចំណោមប្រទេសទាំង២៤នេះ មានតែប្រទេស វៀតណាម និងប្រទេសអាល់ហ្សេរី ដែលជាប្រទេសខ្លាំង២តែម្តង៕

អត្ថបទដែលជាប់ទាក់ទង