ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនម្ចាស់ទីតាំង ឈ្មោះហ៊ិម មនោរី ក្រោយពេលសមត្ថកិច្ចរកឃើញប៊ីចេងសញ្ញា រូបវែក ក្លែងក្លាយ ចំនួន១៨តោន នៅខេត្តសៀមរាប

60

 

ខេត្តសៀមរាប់ ៖កម្លាំងសមត្ថកិច្ច សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យទីតាំងផលិតវេចខ្ចប់ និងចែកចាយប៊ីចេង សញ្ញរូបវែក នៅចំណុចផ្ទះលេខ១១១ ក្នុងបុរីមួយ ភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ដោយរកឃើញប៊ីចេងក្លាយក្លាយដល់ទៅ១៨តោន។

សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ទីតាំងប៊ីចេងក្លែងក្លាយ ឈ្មោះ ហ៊ិម មនោរី ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប។

ដោយមានការសម្របសម្រួលពីលោក សំរឹទ្ធ សុខុន ព្រះរាជ្ញារងនៃអយ្យការសាលាដំបូងខេត្តសៀមរាបបាន បញ្ជាឲ្យមន្ត្រីនគរបាលយុត្តិធម៌ ធ្វើការឃាត់ខ្លួនម្ចាស់ទីតាំង ឈ្មោះហ៊ិម មនោរី ទៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង