ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឯកអគ្គរដ្ឋទូតអាមេរិក ទៅមើលសាលាកាត់ក្តីខ្មែរក្រហម

95

ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី 19 ខែធ្នូរនេះ បានសរសេរលើហ្វេសប៊ុកផ្លូវការ ផ្សព្វផ្សាយព័ត៌មានថា នៅសប្តាហ៍នេះ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានទៅមើលសាលាកាត់ក្តីខ្មែរក្រហម (ECCC) ។

 

ចំណែកនៅលើហ្វេសប៊ុកផ្លូវការរបស់លោកនេត្រ ភក្រ្តា មន្ត្រីជាន់ខ្ពស់នៃសាលាក្តីខ្មែរក្រហម ក៏បានសរសេរផងដែរថា “ស្វាគមន៍ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ទស្សនកិច្ចនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាកាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៩”។

 

ស្អាតទូរសព្ទអាមេរិកបានបញ្ជាក់បន្ថែមទៀតថា “នៅសប្តាហ៍នេះ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានទៅមើលសាលាកាត់ក្តីខ្មែរក្រហម (ECCC) ។ តាំងពីឆ្នាំ ១៩៩៤ មក ជាមួយនឹងការអនុម័តដោយរដ្ឋសភាសហរដ្ឋអាមេរិក នូវច្បាប់យុត្តិធម៌ទាក់ទងនឹងអំពើប្រល័យពូជសាសន៍នៅកម្ពុជា សហរដ្ឋអាមេរិកបានជួយដល់ ECCC និងការស្វែងរកយុត្តិធម៌”។

 

លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា “ខ្ញុំមានចិត្តរំភើប ដោយបានជួបអ្នកជំនាញជាច្រើន ដែលខិតខំធ្វើការ ទាំងអ្នកជំនាញកម្ពុជា ទាំងអ្នកជំនាញអន្តរជាតិ ដើម្បីចាប់ឲ្យអ្នកដែលទទួលខុសត្រូវ ចំពោះអំពើយង់ឃ្នងទាំងនោះ ទទួលទោសនៅក្រោមនីតិរដ្ឋ”៕

អត្ថបទដែលជាប់ទាក់ទង