ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ ឲ្យ​គណបក្សហ៊្វុន​ស៊ិនប៉ិច ពន្យារពេលការរៀបចំធ្វើសមាជវិសាមញ្ញ ដើម្បីដោះស្រាយបញ្ហាផ្ទៃក្នុង របស់គណបក្សខ្លួនឱ្យបានចប់

78

 

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រសួងមហាផ្ទៃ បានចេញលិខិតទូល ថ្វាយសម្តេច ក្រុមព្រះ ព្រះប្រធាន​គណ​បក្សហ៊្វុន​ស៊ិនប៉ិច ស្នើសុំ ពន្យារពេលការរៀបចំធ្វើសមាជ​វិសាមញ្ញរបស់គណបក្សជាបណ្តោះអាសន្ន ក្រោយពេល ធ្វើការ សម្របសម្រួលដោះស្រាយបញ្ហាផ្ទៃក្នុងរបស់គណបក្សខ្លួនឱ្យបានចប់សព្វគ្រប់ជាមុនសិន។

ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃ ស្នើសុំឲ្យគណបក្ស ត្រូវអនុវត្តតាម​ប្រការ២៤ នៃលក្ខន្តិកៈរបស់ ខ្លួនដែលបានតម្កល់ទុកនៅ​ក្រសួង​មហាផ្ទៃ និងលិខិតលេខ១៥២៥ សជណ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា គណ​បក្សហ៊្វុន​ស៊ិនប៉ិច ផ្ញើលិខិតជូនដំណឹងដល់ក្រសួងមហាផ្ទៃ ដើម្បីធ្វើសមាជវិសាមញ្ញរបស់ខ្លួន ដែលគ្រោងទុកនឹងរៀបចំឡើង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ៕

អត្ថបទដែលជាប់ទាក់ទង