ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មូសច្រើនមហាច្រើននៅក្នុងសាលារៀន លោកគ្រូ អ្នកគ្រូស្នើសុំឲ្យមានវិធានការកម្ចាត់មូសទាំងនោះ ខណៈគ្រាន់តែហាមាត់ក៏មួសហើរចូលក្នុងមាត់ដែរ

87

ភ្នំពេញ៖ អ្នកគ្រូ មួយរូបដែលបាននិងកំពុងបម្រើការងារជាគ្រូបង្រៀននៅសាលាបឋមសិក្សាកំបូលស្ថិតនៅក្នុងសង្កាត់កំបូលខណ្ឌកំបូលបានលើកឡើងពីកង្វល់របស់ខ្លួនក៏ដូចជាកង្វល់របស់សិស្សានុសិស្ស ដើម្បីឲ្យអាជ្ញាធររាជធានីដូចជាមន្ទីរពាក់ព័ន្ធធ្វើការជួយដោះស្រាយទៅលើបញ្ហាមូសច្រើនមហាសែនច្រើននៅក្នុងសាលាបឋមសិក្សាកំបូល ដោយសូម្បីគ្រាន់តែ ហាមាត់និយាយក៏ត្រូវបានសត្វមូស ហើរចូលក្នុងមាត់ដែរ។ ដូច្នេះទេ លោកគ្រូ អ្នកគ្រូ ស្នើសុំឲ្យអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធមានចំណាត់ការទៅលើមូសទាំងនេះអោយខាងតែបាន។

  ការស្នើឡើងបែបនេះបានធ្វើឡើងក្នុងកាលពីព្រឹកថ្ងៃទី ១៨ ខែធ្នូឆ្នាំ ២០១៩ ក្នុងវេទិកា ផ្សព្វផ្សាយនិង
ពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅសាលាខណ្ឌកំបូល រាជធានីភ្នំពេញ ដោយមានវត្តមានលោកស្រីរដ្ឋមន្ត្រី អុឹង កន្ថាផារី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌកំបូល លោកប៉ា សុជាតិវង្សប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូជាង៦០០នាក់។
    អ្នកគ្រូ បានលើកឡើងថា នៅសាលាបឋមសិក្សាកំបូលមូសច្រើនមែនទែន ពោលគឺគ្រាន់តែបើកទ្វារសាលាភ្លាមមូសហើរដូចឃ្មុំ ហើយខណៈដែរសិស្ស លោកគ្រូ អ្នកគ្រូហាមាត់និយាយ មូសហើរចូល
ទៅក្នុងប្រហោងមាត់តែម្តង។ បញ្ហានេះអ្នកគ្រូស្នើសុំឲ្យអាជ្ញាធរគ្រីធានីភ្នំពេញនិងមន្ទីរពាក់ព័ន្ធជួយដោះស្រាយពីកង្វល់នេះផង។
    ពាក់ព័ន្ធនឹងកង្វល់របស់អ្នកគ្រូលើកឡើងនេះ លោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា សម្រាប់ការស្នើសុំរបស់អ្នកគ្រូ មន្ទីរនិងអនុវត្តដោយបញ្ជូនរថយន្តបាញ់ថ្នាំសម្លាប់មូសទៅបាញ់នៅល្ងាចថ្ងៃទី១៨ធ្នូនេះភ្លាមៗតែម្តង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកងី មានហេង ក៏បានមានប្រសាសន៍
បញ្ជាក់ផងដែរថា ការកម្ចាត់មូសដោយសារការបាញ់ថ្នាំសម្លាប់មិនមែនជាវិធានការយូរអង្វែងនិងល្អប្រសើរគ្រប់ជ្រុងជ្រោយនោះទេ។អ្វីដែលជាបញ្ហាសំខាន់គឺ ការមានវិធានការការទប់ស្កាត់ បង្ការកុំឲ្យកើតមានមូសនៅក្នុងបរិវេណសាលារៀននិងភូមិដ្ឋានរបស់ប្រជាពលរដ្ឋ ។
  លោកបញ្ជាក់ទៀតថា ការបាញ់ថ្នាំមូស អាចសម្លាប់មូសបានត្រឹមតែ៦ ថ្ងៃប៉ុណ្ណោះ ហើយកាលណាបើសិនយើង បាញ់ច្រើនដងទៀតវានឹងធ្វើឲ្យមានភាពស៊ាំមិនអាចសម្លាប់ពួកវាបានទៀតទេ ហើយអ្វីដែលជាវិធានការដោះស្រាយ គឺមានតែការកម្ចាត់ជម្រកមូសចេញពីក្នុងសាលា និងភូមិដ្ឋាន ដោយការកាប់ រៀនព្រៃដែលដុះស៊ុបទ្រុបនៅជិតសាលារៀន ការកំចាត់នូវសំបកដូងសំបកកង់ឡានដែលដក់ទឹក ។ បញ្ហាធំដែលយើងគួរព្រួយបារម្មណ៍ខ្លាំងនោះគឺមូសខ្លា ដោយកូសខ្លាវារស់នៅក្នុងទឹកដក់ថ្លា ដែលយើងត្រូវគ្នាកំចាត់ ដើម្បីជៀសអោយផុតពីជម្ងឺគ្រុនឈាម ហើយ ខាងមន្ទីរសុខាភិបាលនិងបញ្ជូនអាបេតដើម្បីដាក់នៅក្នុងទឹកទាំងនោះ ដើម្បីសម្លាប់មូសខ្លាផងដែរ។
  គួរបញ្ជាក់ផងដែរថា នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នាព្រឹកថ្ងៃដដែលនោះ ប្រជាពលរដ្ឋបានលើកឡើងជាសំណើនិងសំណូមពរ ដោយសរសេរជាលាយលក្ខណ៍អក្សរដាក់ទៅក្នុងប្រអប់សំបុត្រមានចំនួន ៩៩ ច្បាប់ លើកឡើងជាសំណើរនិងសំណូមពរផ្ទាល់មាត់ចំនួន ១៩នាក់ស្មើនឹង ៤៣ បញ្ហា ហើយបញ្ហាដែលបានលើកឡើងនោះ គឺពាក់ព័ន្ធ បញ្ហាទឹក ភ្លើង ការជម្រុញអោយជួយស្ថាបនាផ្លូវ លូ ប្រឡាយ។ប៉ុន្តែ អ្វីដែលជាកង្វល់ធំជាងគេ គឺការជម្រុញឲ្យមានវិធានការ ក្តៅទៅលើរថយន្តដឹកដី ដែលបាននិងកំពុងបំផ្លាញផ្លូវនិងធ្វើឲ្យហុយដីពេញភូមិឋានរបស់ប្រជាពលរដ្ឋនិងនៅសាលារៀនរំខានការសិក្សានិងប៉ះពាល់ដល់សុខាភាពក្មេងៗ ៕
អត្ថបទដែលជាប់ទាក់ទង