ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងឯកឧត្តមអភិបាលខេត្តកំពត ក្រុងពាលីបុណ្យសមុទ្រ ដែលនឹងចូលមកដល់នាថ្ងៃស្អែកនេះ

62

(កំពត)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច ប្រជាពលរដ្ឋ នាល្ងាចថ្ងៃទី១៩ ខែធ្នូនេះ បានរៀបចំប្រារព្ធពិធីក្រុងពាលីបួងសួងគោរពសុំសេចក្ដីសុខសម្រាប់ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅពហុកីឡដ្ឋានខេត្តកំពត។

ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពតនេះ មានរយៈពេល៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រ ៩រោច ដល់ថ្ងៃអាទិត្យ ១១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ ឆាប់ៗខាងមុខ ក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង» ពោលគឺនឹងឈានចូលមកដល់នាថ្ងៃទី២០ ខែធ្នូស្អែកនេះហើយ៕

អត្ថបទដែលជាប់ទាក់ទង