លោកអភិបាលខណ្ឌបឹងកេងកង ៖ទីក្រុងស្អាត បរិស្ថានល្អដ៏រាបណាមាន ការចូលរួមពីមហាជនជាមួយអាជ្ញាធរ
ភ្នំពេញ៖នារសៀលថ្ងៃទី 19 ខែធ្នូ ឆ្នាំ2019 នេះលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានដឹកនាំមន្រ្តីនិងកម្លាំងស៊ីនទ្រីបាន ចុះធ្វើអនាម័យបរិស្ថានដោយ សំអាតនិងប្រមូលសំរាមនៅតាមបណ្តោយផ្លូវ187(ជាប់របងពេទ្យរុស្សី) ។
ឆ្លៀតក្នុងឨកាសនោះដែរ លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាង ក៏បានណែនាំដល់តំណាងក្រុមហ៊ុនស៊ីនទ្រីអោយញាប់ដៃញាប់ជើងពន្លឿនក្នុងការចុះប្រមូលសំរាមអោយបានទាន់ពេលវេលាកុំអោយមានការកកស្ទះសំរាម ហើយទន្ទឹមនិងនោះដែរលោកអភិបាលខណ្ឌបឹងកេងកងក៏បានស្នើសុំអោយបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមអោយបានផុលផុសដោយវេចខ្ចប់សំរាមនិងបញ្ចេញសំរាមអោយបានត្រឹមត្រូវតាមម៉ោងកំណត់ផងដែរ។
ជាមួយគ្នានេះដែរលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញក៏បានមានមតិលើកឡើងដោយសង្កត់ធ្ងន់ថា ៖ទីក្រុងស្អាត បរិស្ថានស្អាត ល្អដ៏រាប់ណាមានការចូលរួមជាចាំបាច់ ពីសំណាក់ បងប្អូនប្រជាជនជាមួយអាជ្ញាធរមូលដ្ឋានផងដែរពោលគឺទីក្រុងស្អាតគឺផ្ដើមចេញពីយើងទាំងអស់គ្នា៕