អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លើកឡើងពី បាតុភាពមិនប្រក្រតីក្នុង ការអនុវត្តតួនាទីភារកិច្ចនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង
ភ្នំពេញ៖អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអះអាងថាកន្លងទៅមានបាតុភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទីភារកិច្ចនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងក្រុមការងារអធិការកិច្ចបានចុះទៅធ្វើការស្រាវជ្រាវរកឱ្យឃើញការពិតដើម្បីប្រជុំជួរបញ្ជាការសម្រេចជាឯកច្ឆន្ទទើបចេញនូវសេចក្តីសម្រេចរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
កងរាជអាវុធហត្ថបានសង្កេតឃើញថាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមានការបញ្ចេញមតិជាច្រើននៅលើបណ្តាញសារព័ត៌មាននានាពាក់ព័ន្ធនឹងកិត្តិយសកេរ្តិ៍ឈ្មោះរបស់នាយទាហាននៃកងរាជអាវុធហត្ថក្រោយពីការប្រារព្ធពិធីផ្សព្វផ្សាយនូវសេចក្តីសម្រេចស្តីពីការអនុវត្តទណ្ឌកម្មផ្នែកវិន័យចំពោះនាយទាហាននៃកងរាជអាវុធហត្ថដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៩ទីកន្លែងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯកប្រាក់សិទ្ធិមេបញ្ជាការរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសតំណាងលោកនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ឧត្តមសេនីយ៍ត្រីអេងហ៊ីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសសូមជម្រាបជូនអ្នកសារព័ត៌មាននិងសាធារណជនមេត្តាជ្រាបថាកងរាជអាវុធហត្ថក្រោមការដឹកនាំរបស់លោកនាយឧត្តមសេនីយ៍សៅសុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈនិងតម្កល់ច្បាប់ជាធំក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន។ជាក់ស្តែងកន្លងទៅមានបាតុភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទីភារកិច្ចនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងក្រុមការងារអធិការកិច្ចបានចុះទៅធ្វើការស្រាវជ្រាវរកឱ្យឃើញការពិតដើម្បីប្រជុំជួរបញ្ជាការសម្រេចជាឯកច្ឆន្ទទើបចេញនូវសេចក្តីសម្រេចរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។កាលពីថ្ងៃទី០៦ខែធ្នូឆ្នាំ២០១៩បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចេញសេចក្តីសម្រេចដាក់ទណ្ឌកម្មផ្នែកវិន័យនេះទៅលើនាយទាហានចំនួន៥រូបតាមកម្រិតនៃកំហុសឆ្គងរបស់ខ្លួនដើម្បីឱ្យធ្វើការកែប្រែនូវកំហុសឆ្គងដែលបានប្រព្រឹត្តនាពេលកន្លងទៅក្នុងនោះរួមមាន៖១–ឧត្តមសេនីយ៍ត្រីមាសសុវណ្ណមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង២–វរសេនីយ៍ឯកសាមប៊ុនធឿនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបាត់ដំបង៣–អនុសេនីយ៍ឯកជួបណូមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំឡូត៤–អនុសេនីយ៍ឯកឈឿនសុផាតមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំឡូតនិង៥–នាយចំណង់ណុបសំអឿនជំនួយការកងរាជអាវុធហត្ថស្រុកសំឡូត។
ខ្ញុំបាទសូមបញ្ជាក់ថាការបញ្ចេញមតិគឺជាសិទ្ធិសេរីភាពប៉ុន្តែសូមគោរពនូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន។ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗមិនត្រូវឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពកិត្តិយលកេរ្តិ៍ឈ្មោះរបស់អ្នកដទៃឡើយត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់។រីឯបុគ្គលដែលបញ្ចេញមតិមូលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះលាបពណ៌ញុះញង់ក្នុងន័យបំបែកបំបាក់ផ្ទៃក្នុងកងរាជអាវុធហត្ថយើងខ្ញុំមិនអាចទទួលយកបានទេ។យើងខ្ញុំរីករាយនិងស្វាគមន៍ទទួលយករាល់ការរិះគន់មតិដើម្បីស្ថាបនា។ជាមួយគ្នានេះដែរយើងខ្ញុំក៏សូមអរគុណដ៏ជ្រាលជ្រៅចំពោះការចូលរួមនិងគាំទ្រនូវសកម្មភាពការងាររបស់កងរាជអាវុធហត្ថពីសំណាក់អ្នកសារព័ត៌មាននិងសាធារណជននាពេលកន្លងមក៕