ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនអតីត​ថៅកែ​យានដ្ឋាន​ជួសជុល​រថយន្ត​មែរ​សឺ​ដេ​សនិងបក្ខពួក បញ្ជូនទៅតុលាការ ពី​បទ ​ក្លែងបន្លំ​

66

 

ភ្នំពេញ ៖ អតីត​ថៅកែ​យានដ្ឋាន​ជួសជុល​រថយន្ត​មែរ​សឺ​ដេ​ស ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាងកើត​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ត្រូវសមត្ថកិច្ច​ចាប់ខ្លួន ​បញ្ជូន​ជ​ន​សង្ស័យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ ចាប់ខ្លួនអតីត​ថៅកែ​យានដ្ឋាន​ជួសជុល​រថយន្ត​មែរ​សឺ​ដេ​ស​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាងកើត​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា និង​បក្ខពួក កាលពី​ព្រឹក​ថ្ងៃ​២០ ខែធ្នូ ឆ្នាំ​២០១៩​នេះ ហើយ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ពី​បទ ​ក្លែងបន្លំ​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ គាន គឹ​ម​លាង​ ។

លោកកែវ សុធា ព្រះរាជអាជ្ញានៃអយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ក្នុងដីកាបញ្ជាឲ្យចូលខ្លួនថា ​ ឈ្មោះ ចាន់ វិទូ ភេទប្រុស មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ១៥ E0 ផ្លូវលេខ១៦៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឲ្យចូលបង្ហាញខ្លួន​នៅ​នាយកដ្ឋាន​នគរបាល​សន្តិសុខ​ផ្ទៃក្នុង ឲ្យបានមុន​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៩ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌ ពីបទ ក្លែងបន្លំ តាមបណ្តឹងរបស់ឈ្មោះ គាន គឹមលាង។ ក៏​ប៉ុន្តែ​ដោយសារ​ជនសង្ស័យ​រូប​នេះ​មាន​បំណង​ចង់​គេចវេស​ចំពោះ​ដីកា​នោះ ទើបត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​មុន​ការ​កំណត់​តែ​ម្តង ។
ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ទួង សីហា ភេទប្រុស មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ១៥៩អាស់ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក៏ត្រូវសមត្ថកិច្ចខ្លួនផងដែរ។

សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ជនសង្ស័យទាំង២នាក់ ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​​​ប្រគល់​ជូន​លោក​ព្រះរាជអាជ្ញា ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង