ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីការពារជាតិកម្ពុជា- វៀតណាម ចុះហត្ថលេខាលើពិធីសារកិច្ចសហប្រតិបត្តិការទ្វេភាគីរយៈពេល៥ឆ្នាំ«២០២០-២០២៥» និងប្រចាំឆ្នាំ២០២០

56

រដ្ឋមន្ត្រីការពារជាតិកម្ពុជាវៀតណាម ចុះហត្ថលេខាលើពិធីសារកិច្ចសហប្រតិបត្តិការទ្វេភាគីរយៈពេល៥ឆ្នាំ«២០២០២០២៥» និងប្រចាំឆ្នាំ២០២០

(ហាណូយវៀតណាម)៖ពិធីចុះហត្ថលេខាលើសារកិច្ចសហប្រតិបត្តិការទ្វេភាគីរយៈពេល៥ឆ្នាំ«២០២០២០២៥» និងប្រចាំឆ្នាំ២០២០រវាងក្រសួងការពារជាតិកម្ពុជាជាមួយក្រសួងការពារប្រទេសវៀតណាមត្រូវបានចុះហត្ថលេខានៅក្រសួងការពារប្រទេសវៀតណាម  ក្នុងទីក្រុងហាណូនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនាថ្ងៃទី២០ខែធ្នូឆ្នាំ២០១៩នេះ។ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងរវាងសម្ដេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានិឯកឧត្តមនាយឧត្តមសេនីយ៍ង៉ូស៊ុនលិច្សរដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ក្នុងជំនួបទ្វេភាគីឯកឧត្តមនាយឧត្តមសេនីយ៍ង៉ូស៊ុនលិច្សបានថ្លែងអំណរគុណដល់សម្ដេចពិជ័យសេនាទៀបាញ់  ដែលបានទទួលការអញ្ជើរបស់ក្រសួងការពារប្រទេសវៀតណាមមកចូលរួមក្នុងពិធីខួបលើកទីខួប៧៥ឆ្នាំនៃការបង្កើតកងទ័ពប្រជាជនវៀតណាមនិងចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិទាំងបីប្រទេសកម្ពុជាវៀតណាមឡាវ។ឯកឧត្តមនាយឧត្តមសេនីយ៍ង៉ូស៊ុនលិច្សបានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងការពារជាតិកម្ពុជានៅវៀតណាមលើកនេះគឺមានអត្ថន័យយ៉ាងសំខាន់ដើម្បីវាយតម្លៃពីលទ្ធផលអនុវត្តពិធីសារកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរឆ្នាំ២០១៥ដល់ឆ្នាំ២០១៩និងទិសដៅ៥ឆ្នាំទៅមុខទៀត។ឯកឧត្តមសង្ឃឹមថាកិច្ចសហការរវាងកងទ័ពទាំងពីរនឹងទទួលបានជោគជ័យក្នុងការរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកងទ័ពទាំងពីរប្រទេសកម្ពុជានិងវៀតណាម។ជាការឆ្លើយតបសម្ដេចពិជ័យសេនាទៀបាញ់បាននាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាជូនចំពោះថ្នាក់ដឹកនាំបក្សរដ្ឋពិសេសនាយទាហាននាយទាហានរងនិងពលទាហាននៃកងទ័ពប្រជាជនវៀតណាមនិងសូមចូលរួមអបអរសាទរខួបលើកទី៧៥នៃថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាមជាប្រវត្តិសាស្ត្រ។

ក្នុងនាមក្រសួងការពារជាតិកម្ពុជាសម្ដេចពិជ័យសេនាទៀបាញ់បានអរគុណចំពោះរដ្ឋាភិបាលក្រសួងការពារប្រទេសវៀតណាមដែលជានិច្ចកាលបានជួយគាំទ្រដល់ក្រសួងការពារជាតិកម្ពុជាដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងលើគ្រប់វិស័យដល់កងយោធពលខេមរភូមិន្ទឲ្យកាន់តែប្រសើរឡើងថែមទៀត។ជាក់ស្តែងកាលពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩នាពេលថ្មីៗនេះក្រសួងការពារជាតិនៃប្រទេសទាំងពីរបានរៀបចំលំហាត់ហ្វឹកហ្វឺនរួមគ្នាស្តីពីការសង្គ្រោះគ្រោះមហន្តរាយព្រំដែនគោកកម្ពុជាវៀតណាមនិងការងារមនុស្សធម៌ឆ្នាំ២០១ដែលជាសមិទ្ធផលថ្មីមួយបន្ថែមទៀតក្នុងចំណោមសមិទ្ធផលជាច្រើនដែលកើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិកម្ពុជានិងក្រសួងការពារប្រទេសវៀតណាមក្រោមគំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនាពេលកន្លងមក។

សម្តេចពិជ័យសេនាទៀបាញ់បានសង្ឃឹមយ៉ាងមុតមាំថាលំហាត់ហ្វឹកហ្វឺននេះនឹងរៀបចំបានយ៉ាងទៀងទាត់ប្រចាំឆ្នាំតាមរយៈប្តូរវេនសម្ដៅលើកកម្ពស់សន្តិភាពនិងស្ថិរភាពតាមព្រំដែនក៏ដូចជាជំរុញទំនាក់ទំនងឲ្យកាន់តែរឹងមាំថែមទៀតរួមចំណែកឲ្យកាន់តែស៊ីជម្រៅលើការជឿទុកចិត្តគ្នាកិច្ចសហប្រតិបត្តិការនិងការយោគយល់គ្នារវាងកងទ័ពប្រទេសទាំងពីរ។សម្តេចពិជ័យសេនាទៀបាញ់បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរយៈពេល៥ឆ្នាំ«២០១៥២០១៩» និងកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ២០១៩ក្រសួងការពារជាតិប្រទេសទាំងពីរកម្ពុជាវៀតណាមបានអនុវត្តប្រកបដោយប្រសិទ្ធភាពនិងទទួលលទ្ធផលជាផ្លែផ្កាតាមផែនការកំណត់ធ្វើឲ្យកងទ័ពប្រទេសទាំងពីរមានការទំនាក់ទំនងកិច្ចសហប្រតិបត្តិការពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរលើគ្រប់វិស័យសម្រាប់កសាងនិងអភិវឌ្ឍន៍ប្រទេសព្រមទាំងបានបង្កើននិងពង្រីកចំណងទំនាក់ទំនងមិត្តភាពសាមគ្គីភាពលើគ្រប់វិស័យគួរកត់សម្គាល់។ដោយយោងតាមតម្រូវការចាំបាច់របស់កងយោធពលខេមរភូមិន្ទដែលមានភារកិច្ចចូលរួមចំណែកក្នុងការរៀបចំធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជាសម្តេចពិជ័យសេនាទៀបាញ់បានស្នើដល់ភាគីវៀតណាមជួយពិនិត្យលទ្ធភាពដល់កម្ពុជាលើវិស័យកីឡាកងទ័ពដូចជាការជួយបណ្តុះបណ្តាលនិងហ្វឹកហាត់ការជួយជួសជុលថែទាំងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់និងជួយឧបត្ថម្ភឧបករណ៍សម្ភារនិងមធ្យោបាយសម្រាប់ហ្វឹកហាត់ដល់កីឡាកម្ពុជា។ជាការឆ្លើយតបឯកឧត្តមនាយឧត្តមសេនីយ៍ង៉ូស៊ុនលិច្សបានសម្ដែងការកោតសរសើរចំពោះក្រុមការងារក្រសួងការពារជាតិប្រទេសទាំងពីរដែលបានជួបគ្នាធ្វើការវាយតម្លៃពីលទ្ធផលនៃការអនុវត្តពិធីសារកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។  ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកងទ័ពប្រទេសទាំងពីរដែលបានសហការគ្នាបានល្អនិងជិតស្និទ្ធជាបងប្អូនហើយឯកឧត្តមសង្ឃឹមថាផែនការកិច្ចសហប្រតិបត្តិការ៥ឆ្នាំទៅមុខទៀតនឹងទទួលបានជោគជ័យ។ចំពោះការស្នើសុំរបស់សម្តេចពិជ័យសេនាឲ្យខាងភាគីវៀតណាមជួយលើការបណ្តុះបណ្តាលនិងហ្វឹកហ្វឺនវិស័យកីឡាកងទ័ពឯកឧត្តមបានឯកភាពជាគោលការណ៍និងឲ្យស្ថាបន័ជំនាញធ្វើការជាមួយគ្នានិងដាក់ចូលក្នុងផែនការកិច្ចសហប្រតិបត្តិការដើម្បីអនុវត្ត៕

អត្ថបទដែលជាប់ទាក់ទង