ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខកីឡាវាយកូនឃ្លីលើតុ នឹងសុំអាហារូបករណ៍ ទៅហាត់នៅខេត្តយូណាន

47

ភ្នំពេញ៖ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា លោកនាយឩត្តមសេនីយ៍គៀត ច័ន្ធថារិទ្ធ បានចុះពិនិត្យមើលការរៀបចំ ជួសជួលកន្លែងធ្វើការងារឡើងវិញ នាថ្ងៃទី២០ធ្នូ ។
សូមបញ្ជាក់ថា ការិយាល័យធ្វើការងារ របស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា មានសភាពទ្រុឌទ្រោមហើយ
ពេលនេះកន្លែងធ្វើការនេះ ត្រូវបានជួសជុលឡើងវិញ ពិសេសការិយាល័យ របស់លោកអគ្គលេខាធិការ រួមទាំងកន្លែងហ្វឹក
ហាត់របស់កីឡាករ កីឡាការិនីទៀតផង ។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធ បានមានប្រសាសន៍ថា លោក ប្រធានសហព័ន្ធ បានណែនាំអគ្គនាយកក្រុមហ៊ុនចិន និងអតីតសមាគម វាយកូនឃ្លីលើតុ របស់ខេត្ត គួន មីន ប្រទេសចិន មកមើលកន្លែងហ្វឹកហាត់ និងសុំឲ្យពួកគេជួយ ដល់កីឡាវាយកូនឃ្លីលើតុកម្ពុជា ពិសេសបណ្ដុះបណ្ដាលកីឡាករ កីឡាការិនីនិងគ្រូបង្វឹក ។
លោកបានបន្តថា តាមសំណូមពររបស់ ប្រធានសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា អគ្គនាយកក្រុមហ៊ុនចិន និងអតីតប្រធានសមាគមកីឡាវាយកូនឃ្លីលើតុ របស់ខេត្ត គួន មីន បានប្រកាសជួយតុ ៥ឈុត, កៅអីអាជ្ញាកណ្តាល០៥ និងសសម្ភារៈការិយាល័យ និងបន្ទប់សម្រាប់កីឡាករ រួមទាំងសន្យាជួយទំនាក់ទំនងទៅខេត្តយូណាន ដើម្បីយកគ្រូមកបង្ហាត់កីឡាករកម្ពុជា និងជួយសុំអាហារូបករណ៍ យកកីឡាករកម្ពុជា ទៅហាត់នៅខេត្តយូណាន ប្រទេសចិន ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង