ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានប្រគល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សេសសល់ពីសង្គ្រាមចំនួន១០គ្រាប់ ទៅឱ្យអង្គភាពហេឡូត្រាស

143

ឧត្តរមានជ័យ៖ ​នៅអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានធ្វើពិធីប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន១០គ្រាប់ សេសសល់ពីសម័យសង្គ្រាម ទៅឲ្យអង្គភាពហេឡូត្រាសយកទៅកម្ទេចចោល ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក អ៊ិន កាយ អធិការនគរបាលស្រុក កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។
លោក អធិការនគរបាលស្រុក បានឱ្យដឹងថា គ្រាប់ទាំង១០គ្រាប់ដែលមានប្រភេទ គ្រាប់B៤០ចំនួន៥គ្រាប់ និងគ្រាប់B៤០កន្លះ១គ្រាប់ គ្រាប់កាំភ្លើងផ្លោង១២០mmចំនួន១គ្រាប់ គ្រាប់m៧៩ចំនួន៤គ្រាប់ ដែល​បន្សល់ទុក​ពី​សម័យ​សង្គ្រាម ត្រូវបាន​កម្លាំង​អធិកាដ្ឋាននគរបាលស្រុក រកឃើញ​នៅ​៣​កន្លែង​ផ្សេងៗ​គ្នា ​នៅក្នុង​ស្រុកត្រពាំងប្រាសាទ។

​អាជ្ញាធរ​ក៏ដូចអង្គភាពហេឡូត្រាស បានអំពាវនាវ សូម​ឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​គ្រាប់​ទាំងនោះ ដោយ​កុំ​ប្រថុយប្រថាន​ជីកដី​នៅក្បែរ​គ្រាប់ ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ​ដែល​ជា​ទង្វើ​ នាំឱ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត ៕​

អត្ថបទដែលជាប់ទាក់ទង