ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិន៥នាក់ត្រូវបានចាប់ខ្លួន ពីបទបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់

82

 

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៧:៤០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនជាតិចិន ចំនួន០៥នាក់ប្រុស ពីកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលវាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ពីបទបង្ខាំងមនុស្ស និងជំរិតទារប្រាក់ ស្ថិតនៅចំណុចសណ្ឋាគារជីងហាយវ័ន ផ្លូវលេខ១៣៩ ក្រុម១៤ ភូមិ២ សង្កាត់វាលវង់ ខណ្ខ៧មករា រាជធានីភ្នំពេញ។

ជនជាតិចិន ចំនួន០៥នាក់មានឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ LY KANGJIE ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន ចូលមកព្រះរាជាណាចក្រកម្ពុជា ចំនួន០៥លើក លើកចុងក្រោយនៅថ្ងៃទី០១.០៦.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទេសចរណ៍ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន) (ជនសង្ស័យ)។ ២.ឈ្មោះ WU YOU ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន ចូលមកព្រះរាជាណាចក្រកម្ពុជា ចំនួន០៣លើក លើកចុងក្រោយនៅថ្ងៃទី១២.១០.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទេសចរណ៍ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន) (ជនសង្ស័យ)។ ៣.ឈ្មោះ WANG JIAN ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន ចូលមកព្រះរាជាណាចក្រកម្ពុជា លើកដំបូង នៅថ្ងៃទី២៨.១០.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទេសចរណ៍ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន) (ជនសង្ស័យ)។ ៤.ឈ្មោះ CHEN JIAJIA ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEE4904563 ចូលមកព្រះរាជាណាចក្រកម្ពុជា ចំនួន០៣លើក លើកចុងក្រោយនៅថ្ងៃទី១៦.១០.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទេសចរណ៍ (ជនសង្ស័យ)។ ៥.ឈ្មោះ HUANG BOLIN ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន ចូលមកព្រះរាជាណាចក្រកម្ពុជា ចំនួន០៣លើក លើកចុងក្រោយនៅថ្ងៃទី២៣.១១.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងរកការងារធ្វើ (គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន) (ជនរងគ្រោះ)។

បច្ចុប្បន្នកម្លាំងការិយាល័យកំពុងធ្វើការសាកសួរ និងអនុវត្តនីតិវិធីបន្ត៕

អត្ថបទដែលជាប់ទាក់ទង