កម្ពុជា ដណ្តើមមេដាយ២៦គ្រឿង នៃជើងឯកពិភពលោកពិភពលោកលើកទី៦ នៅកម្ពុជាហើយ
ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជា គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ ដណ្តើមមេដាយ២៦គ្រឿង នៃព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោកពិភពលោកលើកទី៦ “The 6th WVVF World Vovinam Championships 2019”នៅកម្ពុជា។
ចំពោះមេដាយចំនួន២៦គ្រឿង រួមមាន មេដាយមាសចំនួន៨គ្រឿង មេដាយប្រាក់ចំនួន៨គ្រឿង និងមេដាយសំរិទ្ធចំនួន១០គ្រឿង។ កម្ពុជារកបានមេដាយមាស បន្ថែមបាន៥គ្រឿងទៀត កាលពីមិ្សលមិញ ក្នុងការប្រកួតកីឡាគឺ កីឡាករ អុំ និមល លើវិញ្ញាសាប្រយុទ្ធទម្ងន់៥១គីឡូក្រាម ឈ្នះមេដាយមាស កីឡាការិនី ពេជ្រ ជំនោ លើវិញ្ញាសាប្រយុទ្ធទម្ងន់៥៧គីឡូក្រាម ឈ្នះមេដាយមាស។
ចំពោះមេដាយមាស៣គ្រឿងទៀត បានពីវិញ្ញាសាសម្តែងបុរស៦នាក់ (លី បូរ៉ាមី, សាន សុជាតិ, ម៉េត សារី, ម៉េត សុភក្រ្តា, ជិន ពិសិដ្ធ, ជ្រិន ប៊ុនឡុង) វិញ្ញាសាក្រុមនារី៦នាក់ (ប៉ាល់ ឆរស្មី, ពៅ សុខា, សឿ ចាន់លក្ខិណា, សុក សុភី, ឃន ចាន់សុភ័ក្រនាថ, សុខ និដានុត) និងវិញ្ញាសាមេគុណ បុរសឯកត្តជន ( លី បូរ៉ាមី )
សរុបលទ្ធផលត្រឹមថ្ងៃទី២០នេះ កម្ពុជាទទួលបានមេដាយមាស ៨គ្រឿង ប្រាក់ ៨គ្រឿង និងសំរឹទ្ធ ១០គ្រឿង ៕