ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឪអធិការ​ក្រុងបាវិត ឯកូនអធិការរង ហើយ​បាញ់សង្សាររបួសធ្ងន់ ត្រូវចាប់ខ្លួន​

89

 

ស្វាយរៀង​ ៖​ លោក​ កែវ​ ចិត្រា​ អធិការ​រង​ នៃ​ អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​ ពីក្មេងពាល​ ក្លាយ​ជា​អធិការរង​ ពិតជាអស្ចារ្យណាស់​ !។ លោក​ កែវ​ ចិត្រា ត្រូវជាកូនលោក​ កែវ​ គង់​ អធិការ​ក្រុង​បាវិត​ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន​បន្ទាប់​ពី​អធិការ​រងវ័យក្មេង​ឡើងស័ក្តិតាមជើងខោរូបនេះ​ បាញ់ស្ត្រីម្ចាស់ហាង​ តន្ត្រី​សំណាងអាណេ​ ឲ្យរបួសធ្ងន់នៅយប់ថ្ងៃទី​ ២១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ ។

ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម​ ។ ចំណែក​អធិការ​រង​ កែវ​ ចិត្រា​ នឹង្រូវបញ្ជូនទៅតុលាការនៅរសៀលថ្ងៃនេះ​ ។

លោក​ កែវ​ ចិត្រា​ ជាមន្ត្រី​នគរបាល​ទើបតែចូលថ្មីទេ​ ប៉ុន្តែ​ដោយសារតែ​ ឪពុក​ជាអធិការ​ និង​ មានលុយស្រាប់ផង​ ក៏រត់ការតម្លើងកូនឲ្យឡើងតួនាទីជាបន្តបន្ទាប់រហូតក្លាយជា​ អធិការ​រង​ ក្រោមឪពុកមួយថ្នាក់តែប៉ុណ្ណោះ​ ។

ប្រជាពលរដ្ឋ​នៅក្រុងបាវិត បានឲ្យដឹងថា​ ពីមុន​ កែវ​ ចិត្រា​ ជាក្មេង​ពាលមួយរូប ប្រចាំក្រុងបាវិតតែប៉ុណ្ណោះ​ ។​ ប៉ុន្តែ​មិនដឹងយ៉ាងម៉េច ស្រាប់តែក្លាយជា​មន្ត្រី​នគរបាល​ឡើងតួនាទី​រហ័ស​រហួន ​ខ្ពង់ខ្ពស់​បែបនេះ​ ។ ចំណែក​យុវជនរៀនសូត្រចេះដឹងខ្ពង់ខ្ពស់​ ដាក់ពាក្យ​ប្រឡងចូលក្របខ័ណ្ឌ​នគរបាល ​មិនដែលជាប់ទេ​ ជាប់​តែក្មេងពាលទៅវិញ​ ។

មូលហេតុ​នៃការបាញ់ជនរងគ្រោះ​ ត្រូវ​បាន​គេដឹងថា​ ដោយសារតែ​ លោក​ កែវ​ ចិត្រា​ ខឹងសម្បា​រនឹងម្ចាស់ហាងដែលខ្លួន​ កុម្ម៉ង់​ម្ហូបរួចហើយតែមិនឃើញយកមកឲ្យ​ ។ មានន័យ​ថា​ ធ្វើ​ម្ហូប​យូរពេក​ ។

ចំណែក គណនីហ្វេសប៊ុក Sreng Hour បានសរសេរថា ព្រះ!ឪអធិការក្រុង កូនអធិការរងទៀត ឡើងតាមជណ្តើរយន្តម៉ង លោកអធិការរង តែប៉ុណ្ណេះបែបអស់សក្តិទាំងឪទាំងកូនហើយ ខ្លាចតែគេមិនហ៊ានធ្វើ ចាំតាមដានបន្ត៕

អត្ថបទដែលជាប់ទាក់ទង