ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថៅកែស្រីឈ្មោះ សឿន​ ដាណេ​ ស្លាប់ហើយ , កូនបញ្ចេញកំហឹងជួសម្តាយ បាញ់សម្លាប់ស្រីកំណាន់របស់ឪពុក

73

ស្វាយរៀង៖ លោកផែង វណ្ណៈ បានសរសេរសារបង្ហោះ លើបណ្តាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២១ធ្នូនេះថា ជនរងគ្រោះដែលល​ លោក​ កែវ​ ចិត្រា​ អធិការរង​ បាញ់ប្រហារ​យប់ម៉ិញ​ បានស្លាប់​បាត់​បង់​ជីវិត​ នៅក្នុងមន្ទីរពេទ្យប្រទេសវៀតណាម ព្រោះរបួសធ្ងន់ធ្ងរពេក​ ។  ចំណែកអធិការរងជាឃាតករ​ នឹងត្រូវរៀបចំសំណុំរឿងបញ្ជូនទៅ​ តុលាការ​ចាត់ការ​តាមច្បាប់​ ។

 

បេីតាមប្រភពពី​ ប្រជាពលរដ្ឋ​ ដែល​ដឹងរឿងនេះបានបង្ហេីប អោយដឹងថា ការបាញ់ថៅកែស្រីនេះ​ មិនមែន​មក ពីមូលហេតុម្ហូបយឺតទេ គឺថៅកែស្រីឈ្មោះ​ សឿន​ ដាណេ​ ជាស្រីកំណាន់របស់​ លោកអធិការ​ កែវ​ គង់​ ឪពុក​ជនដៃដល់​ ។  ទំនាក់ទំនងស្នេហា​រវាងលោក​អធិការ​ កែវ​ គង់​ និង​ ជនរងគ្រោះ​ សឿន​ ដាណេ​ បានបណ្ដាលអោយម្ដាយ ឃាតករវេទនាផ្លូវចិត្ត រងទឹកភ្នែករាល់ថ្ងៃ ទេីប​ កែវ​ ចិត្រា​ ជាកូនខឹង ក៏ទៅបាញ់ស្រីកំណាន់ឪពុកចោលតែម្ដងទៅ ។ នេះគ្រាន់តែ​ជា​ ប្រភពដែលពលរដ្ឋនៅក្រុងបាវិត ដឹងរឿងបង្ហេីប អោយដឹងតែប៉ុណ្ណោះ ។  ចំពោះ​ការពិតយ៉ាងណានោះ មានតែសមត្ថកិច្ចជំនាញទេ ទេីបអាចស្រាវជ្រាវដឹងការពិត ៕

អត្ថបទដែលជាប់ទាក់ទង