ឃាត់ខ្លួនជនសង្ស័យ១០នាក់ បើកលេងល្បែងស៊ីសងខុសច្បាប់ ភ្នាល់បាល់តាមអនឡាញ
ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យ១០នាក់ ជាក់ស្ដែងពីបទបើកលេងល្បែងស៊ីសងខុសច្បាប់ (ភ្នាល់បាល់តាមអនឡាញ) បង្ក្រាបនៅក្នុងមូលដ្ឋាន សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១០:៣០នាទី កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោ បានសហការជាមួយគណ:បញ្ជា ការឯកភពខណ្ឌទួលគោក ដឹកនាំដោយលោក បុត្រ សុភា នាយករង រដ្ឋបាលសាលាខណ្ឌទួលគោក និងក្រោមកិច្ចសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រុមប្រតិបត្តិការយើងបានចុះបង្ក្រាបជាក់ស្ដែងករណី បើកលេងល្បែងស៊ីសងខុសច្បាប់ (ភ្នាល់បាល់តាមអនឡាញ) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៣៩AE0 ផ្លូវលេខ១៥៦ ក្រុមទី៣ ភូមិ១ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យរួមមាន៖
១-ឈ្មោះ ហាន់ សុគន្ធារី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក C2 Net ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៣៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ (ជាភ្នាក់ងារស៊ីសង)។
២-ឈ្មោះ យេ មករា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក C2 Net ស្នាក់ នៅផ្ទះជួល ផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជាភ្នាក់ងារសីសង) ។
៣-ឈ្មោះ សង ស្រីណាង ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក C2 Net ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៣៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ (ជាភ្នាក់ងារស៊ីសង)។
៤-ឈ្មោះ ចេង សៀន ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៨៤ ផ្លូវលេខ១៣៨ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកចាក់ភ្នាល់) ។
៥-ឈ្មោះ ឃៅ យូឡាយ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះលេខ២៣ ផ្លូវលេខ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ (ជាអ្នកចាក់ភ្នាល់) ។
៦-ឈ្មោះ ង្វៀង កុងហាវ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិ វៀតណាម មុខរបរ អាជីវករ ស្នាក់នៅផ្ទះលេខ៥ ផ្លូវលេខ២២៧ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកចាក់ភ្នាល់)។
៧-ឈ្មោះ វិន ថាន់លីម ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិ វៀតណាម មុខរបរ ជាងធ្វើឈើ ស្នាក់នៅផ្ទះជួល ផ្លូវ លេខ១៣៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកចាក់ភ្នាល់) ។
៨-ឈ្មោះ ង្វៀង យាំងធី ប្រុស អាយុ៤២ឆ្នាំ ជនជាតិ វៀតណាម មុខរបរ ជាងធ្វើឈើ ស្នាក់នៅផ្ទះលេខ១៣៨ ផ្លូវលេខ១៣៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកចាក់ភ្នាល់)។
៩-ឈ្មោះ ថាច់ ហួង ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៣៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកចាក់ភ្នាល់)។
១០-ឈ្មោះ ឡុង ចិន្តា ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ៥៣ ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាភ្នាក់ងារស៊ីសង) ។
វត្ថុតាងចាប់យកមាន: ម៉ូនីទ័រចំនួន១៧គ្រឿង , CPU ចំនួន១៣គ្រឿង , ឃីប៊ត ចំនួន១០ , ម៉ៅចំនួន១៤ , ម៉ាស៊ីនព្រីនបុងបាល់ចំនួន៣គ្រឿង , ម៉ាស៊ីនព្រីនឯកសារចំនួន១គ្រឿង , ក្បាលកាម៉េរ៉ាសុវត្ថិភាពមួយគ្រឿង , វិញ្ញាបនបត្រ អនុញ្ញាតអាជីវកម្ម របស់ឈ្មោះ គឹម វិទូ មួយច្បាប់ , ត្រាចុះថ្ងៃខែឆ្នាំចំនួន៣គ្រឿង , ម៉ាស៊ីនគិតលេខ៣ , ទូរទស្សន៍ចំនួន ០៣គ្រឿង និងឯកសារ បុងចាក់បាល់ស៊ីសងមួយចំនួន ។
ក្រោយពីត្រួតពិនិត្យរួចក្រុមប្រតិបត្តិការ សម្រេចឃាត់ជនសង្ស័យខាងលើ បញ្ជូនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមផ្លូវច្បាប់ ។ ចំណែកទីតាំងប្រព្រឹត្តបទល្មើសសមត្ថកិច្ច បានបិទសៀល ឃ្លុំបេរផ្ទះជាបណ្ដោះអាសន្ន ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕