ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយៈពេល២អណត្តិកន្លងទៅនេះ អតីតអភិបាលខណ្ឌដង្កោ បានបន្សល់ទុកនូវស្នាដៃ,ជាច្រើនសម្រាប់ពលរដ្ឋមូលដ្ឋាន

76

ភ្នំពេញ៖ជាមន្ត្រីរាជការនិងជាថ្នាក់ដឹកនាំមូលដ្ឋានម្នាក់ៗមិនមានអ្នកណាម្នាក់ធ្វើការងាររាជការរហូតដល់ស្លាប់នៅមួយកន្លែងនោះទេគឺមានការចូលនិវត្តន៍ឬមានការផ្លាស់ប្ដូរពីកន្លែងមួយទៅកន្លែងមួយទៀតវាជាជីវភាពធម្មតារបស់មន្ត្រីរាជការជួនកាលពីខណ្ឌមួយទៅខណ្ឌទៀតឬពីខេត្តមួយទៅខេត្តមួយទៀតនិងពីខេត្តមកក្រុងជួនកាលពីក្រុងទៅខេត្តវិញតាមការចាត់តាំងរបស់រាជរដ្ឋាភិបាល។

ជាក់ស្ដែងលោកនុតពុធដារ៉ាអតីតអភិបាលខណ្ឌដង្កោបានចប់អណត្តិដែលមានរយៈពេល២អណ្តិតស្មើរ៨ឆ្នាំជាអភិបាលខណ្ឌដង្កោចាប់តាំងពីឆ្នាំ២០១២មកដល់ឆ្នាំ២០១៩ត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រិត្យតែងតាំងជាអភិបាលរងខេត្តក្រចេះ។ទោះបីបានចប់អណត្តិទៅហើយក្ដីតែក្នុងរយៈពេលលោកដឹកនាំគ្រប់គ្រងខណ្ឌដង្កោរយៈពេល២អណត្តិស្មើរ៨ឆ្នាំនោះលោកនុតពុធដារ៉ាអតីតអភិបាលខណ្ឌដង្កោបានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់ពលរដ្ឋមូលដ្ឋាននិងអភិបាលខណ្ឌបន្តវេនបន្តកសាងស្នាដៃនេះ។

ក្រោយប្រកាសតែងតាំងលោកនុតពុធដារ៉ាជាអភិបាលខណ្ឌដង្កោនៅដើមឆ្នាំ២០១២ចាប់តាំងពីរាជរដ្ឋាភិបាលបានបង្កើតរដ្ឋបាលខណ្ឌដង្កាថ្មីមកលោកបានដឹកនាំការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាប់តាំងពីសាងសង់អគារសាលាខណ្ឌថ្មីសាលប្រជុំសាលាខណ្ឌថ្មីទីស្នាការគណបក្សថ្មីសម្រាប់មន្ត្រីរាជការបម្រើការបានល្អ។ក្នុងនោះលោកបានដឹកនាំកសាងហេដ្ឋារចនាសម្ព័ន្ធទៅតាមមូលដ្ឋានមានភាពលំបាកក្នុងការធ្វើដំណើរហើយភាគច្រើនជាផ្លូវដីនិងស្ទើរតែពុំទាន់មានប្រព័ន្ធលូរំដោះទឹកនៅឡើយរហូតមកដល់ពេលនេះរដ្ឋបាលខណ្ឌមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តថ្មីៗដែលបានស្ថាបនាជាច្រើនក្នុងសង្កាត់ទាំង១២ដែលជាថវិការបស់សាលារាជធាទីភ្នំពេញគម្រោងថវិការបស់រដ្ឋបាលខណ្ឌមូលនិធិអភិវឌ្ឍសង្កាត់និងសប្បុរសជននាន។

ក្នុងរយៈពេល២អណ្តិតនេះបានស្ថាបនាផ្លូវបេតុងថ្មីចំនួន១៣១ខ្សែស្មើនឹងប្រវែង៧៤.១១៥ម៉ែត្របានស្ថាបនាលូចំនួន៣៧ខ្សែប្រវែងសរុប៣៣.០៧៧ម៉ែត្រនិងមានអណ្ដូងលូចំនួន.៧២០អណ្តូងបានស្តារប្រឡាយចំនួន៧ខ្សែប្រវែងសរុប៩៩.៦៦០ម៉ែត្រ។ក្នុងនោះផ្តល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាចំពោះការផ្តល់សេវាតម្រូវការនិងសេវាសំណូមពរជូនប្រជាពលរដ្ឋគឺធ្វើឲ្យបានធ្វើឲ្យលឿននិងធ្វើឲ្យមានតម្លាភាពរដ្ឋបាលខណ្ឌបានយកចិត្តទុកដាក់។

គួរបញ្ជាក់ថា៖អំពីស្ថានភាពរដ្ឋបាលដែនដីខណ្ឌដង្កោស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញមានផ្ទៃដីសរុបមានព្រំប្រទល់ខាងជើងជាប់នឹងខណ្ឌមានជ័យនិងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ខាងត្បូងជាប់នឹងស្រុកកណ្តាលស្ទឹងខេត្តកណ្តាលខាងកើតជាប់នឹងខណ្ឌមានជ័យរាជធានីភ្នំពេញនិងក្រុងតាខ្មៅខេត្តកណ្តាលខាងលិចជាប់នឹងខណ្ឌពោធិ៍សែនជ័យនិងខណ្ឌកំបូលរាជធានីភ្នំពេញចែកចេញជា១២សង្កាត់មាន៨១ភូមិនិងមានប្រជាពលរដ្ឋសរុបចំនួន១២៨.៧០០នាក់ក្នុងនោះស្រី៦២.៦០០នាក់ស្មើនឹង២៨.៣៥៤គ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង